សមថកម្មដ្ឋាន និប វិបស្សនាកម្មដ្ឋានថ្នាក់បឋម

117-buddhism-hd-wallpapers-background-images-wallpaper-abyss-showy-lord-buddha

សិក្សាអំពីកិលេស និង ធម៌

        ១.កិលេសគ្រោតគ្រាត ទុច្ចរិត ១០

        ២.នីវរណៈធម៌ ៥

        ៣.កិលេស ៣ គឺ លោភៈ១, ទោសៈ១, មោហៈ១ បាំងត្រៃលក្ខណ៍គឺ អនិច្ចំ១, ទុក្ខំ១, អនត្តា១ ។

        ៤.ធម៌ ៧ ជាបដិបក្ខ នឹងធម៌ ៧

        ៥.បញ្ញា ៣ ជាលោកិយ មាន ញាតបរិញ្ញា ជាដើមដែលព្រះយោគីត្រូវដឹង។

គោលធម៌មានចំនួន ៩

I-ត្រៃសរណគមន៍

        វត្ថុជាទីពឹង ទីរលឹកមាន ៣ យ៉ាងគឺ់ៈ ព្រះពុទ្ធ១, ព្រះធម៌១, ព្រះសង្ឃ១។

        ១.លោកអ្នកប្រដៅពួកជនឲ្យប្រតិបត្តិល្អ ដោយកាយវាចាចិត្ត តាមធម៌វិន័យ ហៅថា  ព្រះពុទ្ធ។

        ២.ធន៌វិន័យពាក្យប្រៀនប្រដៅ របស់ព្រះពុទ្ធ ហៅថា ព្រះធម៌ ។

        ៣.ពួកជនដែលបានស្តាប់ពាក្យប្រៀនប្រដៅ របស់ព្រះពុទ្ធ ហើយបួសប្រតិបត្តិល្អតាមព្រះធម៌វិន័យ ហៅថា ព្រះសង្ឃ ។

ត្រៃសរណគមន៍ សម្រេចដោយសទ្ធា

‑សទ្ធា មានន័យថា ការជឿ ឬជំនឿមាន ៤ យ៉ាងគឺៈ

        ១.កម្មសទ្ធា ការជឿអំពើល្អ‑អាក្រក់

        ២.វិបាកសទ្ធា ការជឿផលនៃកម្ម

        ៣.កម្មស្សកតាសទ្ធា ការជឿថា អំពើដែលខ្លួនធ្វើហើយជាអំពើរបស់ខ្លួនឯងតែម្យ៉ាង។

        ៤.តថាគតពោធិសទ្ធា ការជឿសេចក្តីត្រាស់ដឹងរបស់ព្រះតថាគត។

II‑សីល

សីលតាមលំដាប់ថ្នាក់ ដូច្នេះគឺៈ

        ១‑សីលរបស់ឧបាសក ឧបាសិកាមាន​ និច្ចសីល គឺសីល៥, ឧបោសថសីល គឺសីល៨, អតិរេកសីល គឺសីល១០ និងកម្មបថ ៨០ គឺកុសលកម្មបថ ៤០, អកុសលកម្មបថ៤០។

(មានក្នុងសីលកថាសង្ខេប)

        ២‑សីលរបស់សាមណេរ បានដល់សីល១០​ (មានក្នុងសាមណេរវិន័យ)

        ៣‑សីលរបស់ភិក្ខុគឺ សីល ៤ (មានក្នុងចតុប្បារិសុទ្ធសីល)

សីលសម្រេចដោយធម៌ ៤ យ៉ាងគឺៈ

        ១‑ចេតនា            គឺ វិរតិចេតនា

        ២‑ចេតសិក         គឺ វិរតិចេតសិក

        ៣‑សំវរៈ             គឺ ការសង្រួម ៥ យ៉ាង

        ៤‑អវីតិក្កមៈ         គឺ មិនប្រព្រឹត្តកន្លង (មានក្នុងសីលកថាសង្ខេប)

III-អានាបានស្សតិ

ការរំលឹកដង្ហើមចេញ‑ចូល ហៅថា អានាបានស្សតិបានដល់ខ្យល់ ៤ ត្រកូលៈ

        ១‑ការដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញវែង កាលដកដង្ហើមចូល វែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើម ចូលវែង។

        ២‑កាលដកដង្ហើមចេញខ្លី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញខ្លី កាលដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចូលខ្លី។

        ៣‑អាត្មាអញនឹងជាអ្នកដឹងច្បាស់នូវកាយ គឺដកដង្ហើមចេញទាំងអស់ឲ្យប្រាកដ ទើបដក ដង្ហើមចេញ អាត្មាអញនឹងជាអ្នកដឹងច្បាស់នូវកាយ គឺ ដកដង្ហើមចូលទាំងអស់ឲ្យប្រាកដ ទើបដក ដង្ហើមចូល។

        ៤‑អាត្មាអញ នឹងជាអ្នករម្ងាប់នូវកាយសង្ខារ គឺដកដង្ហើមចេញ ទើបដកដង្ហើមចេញ អាត្មា អញនឹងជាអ្នករម្ងាប់នូវកាយសង្ខារ គឺ ដកដង្ហើមចូល ទើបដកដង្ហើមចូល។

កម្មដ្ឋនា ១០ ដែលឲ្យសម្រេចត្រឹមឧបជ្ឈាន នោះគឺ

        ពុទ្ធានុស្សតិ១, ធម្មានុស្សតិ១, សង្ឃានុស្សតិ១, សីលានុស្សតិ១, ចាគានុស្សតិ១, ទេវតានុស្សតិ១, មរណានុស្សតិ១, ឧបសមានុស្សតិ១, អាហារេបដិកូលសញ្ញា១ និង ចតុទ្ធាតុវវដ្ឋាន១ ។

        ឧបចារជ្ឈាន ជាចំណែកខាងដើមនៃកម្មដ្ឋាន ២៦ នោះគឺ កសិណ១០, អសុភ១០, កាយគតាសតិ១, អានាបានស្សតិ១, ព្រហ្មវិហារ៥។ (មានក្នុងកម្មដ្ឋាននិទ្ទេស)

IV-ការពង្រឹងនូវឧបេក្ខាចិត្ត

ឧបេក្ខាចិត្ត គឺចិត្តប្រព្រឹត្តទៅកណ្តាលស្មើៗព្រងើយកន្តើយ តាមទ្វារចំពោះអារម្មណ៍។

        ឧបេក្ខាចិត្ត ចាស់ក្លារឹងមាំ ទៅបានដោយសារការហាត់បង្វឹកដោយ វសី (ការស្ទាត់) ទាំង ៥គឺៈ

        ១.ស្ទាត់ក្នុងការនឹករក អង្គឈាន

        ២.ស្ទាត់ក្នុងការចូលកាន់ឈាន

        ៣.ស្ទាត់ក្នុងការតម្កល់ឈានទុក

        ៤.ស្ទាត់ក្នុងការចេញចាកឈាន

        ៥.ស្ទាត់ក្នុងការពិចារណាលះបង់អង្គឈាន (មានក្នុងសីលកថាសង្ខេប)

V-ការកំណត់ដឹងនូវរូបបរមរត្ថ និងនាមបរមត្ថ តាមទ្វារ ៦ ចំពោះអារម្មណ៍៦

ដោយយកសុទ្ធដ្ឋករូប ជាធំ

សុទ្ធដ្ឋករូប (រូបពួក ៨ សុទ្ធ) គឺ

        ១.បឋវីធាតុ ធាតុដី មានលក្ខណៈរឹង។

        ២.អាបោធាតុ ធាតុទឹក មានលក្ខណៈរាវ ជ្រាប សើម។

        ៣.តេជោធាតុ ធាតុភ្លើង មានលក្ខណៈក្តៅ។

        ៤.វាយោធាតុ ធាតុខ្យល់ មានលក្ខណៈល្ហើយៗ។

        ៥.វណ្ណោ រូបពណ៌ មានការផ្ទប់ នឹងចក្ខុបសាទជាលក្ខណៈ។

        ៦.គន្ធោ ក្លិន មានការផ្ទប់នឹងឃានបសាទជាលក្ខណៈ។

        ៧.រសោ រសជាតិ មានការផ្ទប់នឹង ជីវ្ហាបសាទជាលក្ខណៈ។

        ៨.ឳជា មានឳជជាលក្ខណៈ និង សិក្សាបន្ថែម សទ្ទរូប គឺសំឡេង មានការផ្ទប់នឹង

        សោតបសាទ ជាលក្ខណៈថែមទៀត ជាគំរប់​ ៩។

ទ្វារ ៦ គឺ

ចក្ខុទ្វារ ១, សោតទ្វារ ១, ឃានទ្វារ ១, ជីវ្ហារទ្វារ ១, កាយទ្វារ ១, មនោទ្វារ ១។(មានក្នុងសីលកថាសង្ខេប)

អារម្មណ៍ ៦

រូបារម្មណ៍១, សទ្ទារម្មណ៍១, គន្ធារម្មណ៍១, រសារម្មណ៍១, ផោដ្ឋព្វារម្មណ៍១, ធម្មារម្មណ៍១។ (មានក្នុងសីលកថាសង្ខេប)

ចិត្ត ចេតសិក កើតតាមទ្វារ ៦ គឺ

        ចិត្ត ចេតសិក កើតតាម ចក្ខុទ្វារ ១

        ចិត្ត ចេតសិក កើតតាម សោតទ្វារ ១

      ចិត្ត ចេតសិក កើតតាម ឃានទ្វារ ១

      ចិត្ត ចេតសិក កើតតាម ជីវ្ហាទ្វា ១

        ចិត្ត ចេតសិក កើតតាម កាយទ្វារ ១

        ចិត្ត ចេតសិក កើតតាម មនោទ្វារ ១

        ចិត្ត ចេតសិក ដែលកាន់យក រូបបរមត្ថ ជាអារម្មណ៍មាន ៥ យ៉ាងគឺ

        វិញ្ញាណ ១, ផស្សៈ ១, វេទនា​ ១, សញ្ញា ១, ចេតនា ១

វិញ្ញាណ ធម្មជាតិដឹងនូវអារម្មណ៍ មានកិរិយាដឹងជាលក្ខណៈ។

ផស្សៈ ធម្មជាតិប៉ះនូវអារម្មណ៍ មានកិរិយាប៉ះជាលក្ខណៈ។

វេទនាៈ ធម្មជាតិសោយនូវអារម្មណ៍ មានកិរិយាសោយជាលក្ខណៈ។

សញ្ញាៈ ធម្មជាតិចាំនូវអារម្មណ៍ មានកិរិយាចាំជាលក្ខណៈ។

ចេតនាៈ ធម្មជាតិគិតនូវអារម្មណ៍ មានកិរិយាគិតជាលក្ខណៈ។ ពួកធម៌នេះហៅថា ធម៌មានផស្សៈជាគំរប់ ៥ ។

        រូប ប៉ះនឹង ចក្ខុ ។ សទ្ទៈ ប៉ះនឹង សោតៈ ។ គន្ធ ប៉ះនឹង ឃានៈ ។ រសៈ ប៉ះនឹង ជីវ្ហា ។ផោដ្ឋព្វ បានដល់ បឋវីធាតុ១, តេជោធាតុ១, វាយោធាតុ១, ជា ៣ រូបមកប៉ះនឹងកាយ។ ធម៌បានដល់ អាបោធាតុ១, ឳជា ១ មកប្រាកដដល់ផ្លូវចិត្ត។

ការកំណត់ដឹងនូវរូបធម៌ និង នាមធម៌

        រូប (វណ្ណៈ) មកប៉ះផ្ទប់នឹងចក្ខុ ជារូប[1] ធម៌, ធម៌មានផស្សៈ[2] ជាគំរប់ ៥ កំណត់ដឹងនូវរូបនោះ ជានាម[3] ធម៌។

        សទ្ទៈ សំលេង មកប៉ះផ្ទប់នឹងសោតៈជារូបធម៌, ធម៌ មានផស្សៈ ជាគំរប់ ៥ កំណត់ដឹងនូវសំ លេងនោះជានាមធម៌។

        គន្ធៈ ក្លិនមកប៉ះផ្ទប់នឹងឃានៈ ។ល។

        រសៈ រសជាតិ មកប៉ះផ្ទប់នឹងជីវ្ហា ។ល។

        ផោដ្ធព្វ មកប៉ះផ្ទប់នឹងកាយ ។ល។ ធម៌ (អាបោ‑ឳជៈ) មកប្រាកដដល់ផ្លូវចិត្ត ជារូបធម៌, ធម៌ មានផស្សោៈជាគំរប់ ៥ កំណត់ដឹងនូវធម៌នោះ ជានាមធម៌។

VI-ការកំណត់ដឹងនូវបច្ច័យរបស់នាម និង រូប

ហេតុបច្ច័យរបស់រូបមាន ៥ គឺ

        ១‑អវិជ្ជា មិនដឹង

        ២‑តណ្ហា សេចក្តីប្រាថ្នា

        ៣‑ឧបាទាន សេចក្តីប្រកាន់មាំ

        ៤‑កម្ម  អំពើល្អ‑អាក្រក់

        ៥‑អាហារ កវឡិង្ការាហារ។ អវិជ្ជា១, តណ្ហា១, ឧបាទាន១, កម្ម១ ជាហេតុ, អាហារ១ជាបច្ច័យ។

បច្ច័យរបស់នាម

ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យចក្ខុនិងរូប ។

សោតវិញ្ញាណ កើតឡើង ព្រោះអាស្រ័យសោតៈ និងសទ្ទៈ។

ឃានវិញ្ញាណ កើតឡើត ព្រោះអាស្រ័យឃានៈ និងគន្ធៈ។

ជីវ្ហាវិញ្ញាណ កើតឡើង ព្រោះអាស្រ័យជីវ្ហា និង រសៈ។

កាយវិញ្ញាន កើតឡើង ព្រោះអាស្រ័យកាយ និងផោដ្ឋព្វ។

មនោវិញ្ញាណ កើតឡើង ព្រោះអាស្រ័យ ចិត្ត និង ធម៌។ នាម និងរូប ប្រព្រឹត្តទៅក្នុងកាល​ទាំង ៣ គឺ អតីតកាល (ជាតិមុន) បច្ចុប្បន្នកាល (ជាតិឥឡូវនេះ) អនាគតកាល (ជាតិក្រោយ) បាន ព្រោះអាស្រ័យហេតុបច្ច័យ កាលបើហេតុបច្ច័យរលត់ហើយនាម និងរូប ក៏រលត់ដែរ។

VII-ត្រៃលក្ខណ៍ធម៌

           ១.អនិច្ចំ ប្រែថា  អស់ទៅ

           ២.ទុក្ខំ ប្រែថា បៀតបៀនរឿយៗ

     ៣.អនត្តា ប្រែថា មិនមានខ្លឹមសារ មិនលុះក្នុងអំណាចនៃជនណា។ (មានក្នុងសីលកថាសង្ខេប)

VIII-វិបស្សនូបក្កិលេស

ធម៌ ជាគ្រឿងសៅហ្មងដល់វិបស្សនា ហៅថា វិបស្សនូបក្កិលេសមាន ១០ យ៉ាងគឺ

        ១.ឳភាសោ គឺ ពន្លឺ

        ២.ញាណ គឺ ប្រាជ្ញាក្លៀវក្លា

        ៣.បីតិ គឺ សេចក្តីឆ្អែតកាយ‑ចិត្ត

        ៤.បស្សទ្ធិ គឺ សេចក្តីស្ងប់កាយ‑ចិត្ត

        ៥.សុខំ គឺ សេចក្តីស្រួលកាយ‑ចិត្ត

        ៦.អធិមោក្ខោ គឺ សទ្ធា ជឿស៊ប់

        ៧.បគ្ខាហោ គឺ វិរិយៈសេចក្តីព្យាយាមមិនតឹងពេក មិនធូរពេក

        ៨.ឧបដ្ឋានំ គឺ សតិស្មារតីតាំងនៅមាំល្អ

        ៩.ឧបេក្ខា គឺ ការសោយរម្មណ៍ស្មើៗព្រងើយកន្តើយ ចំពោះសង្ខារទាំងពួង។

      ១០.និកន្តិ គឺសេចក្តីប្រាថ្នាដ៏ស្ងប់ស្អិតចំពោះធម៌មានឳភាសជាដើម។ ឧបក្កិលេស ទាំង ១០ នេះ ព្រះយោគីគប្បីលះបង់ដោយធ្វើទុកក្នុងចិត្តថា “មិនមែនអញ មិនមែន របស់អញ”។ (មាននៅក្នុងសីលកថាសង្ខេប)

IX-អនុបស្សនា

បញ្ញាឃើញរឿយៗ ហៅថា អនុបស្សនាមាន ៧ យ៉ាងគឺៈ

        ១.អនិច្ចានុបស្សនា បញ្ញាឃើញសង្ខារមិនទៀង។

        ២.ទុក្ខានុបស្សនា បញ្ញាឃើញសង្ខារជាទុក្ខ។

        ៣.អនត្តានុបស្សនា បញ្ញាឃើញសង្ខារគ្មានខ្លឹមសារ មិនលុះក្នុងអំណាចនៃជនណា។

        ៤.និព្វិទានុបស្សនា  បញ្ញានឿយណាយ។

        ៥.វិរាគានុបស្សនា បញ្ញាប្រាសចាកតម្រេក។

        ៦.និរោធានុបស្សនា បញ្ញារំលត់បង់។

        ៧.បដិនិស្សគ្គានុបស្សនា បញ្ញារលាស់ចោល។

សិក្សាអំពី កិលេស និងធម៌

១.កិលេសគ្រោតគ្រាត ១០ គឺ ទុច្ចរិត ១០ យ៉ាងដូចអកុសលកម្មបថ ១០ ដែរ។

២.នីវរណធម៌ ធម៌ជាគ្រឿងរារាំង ៥ យ៉ាងមានកាមឆន្ទៈជាដើម។ (មានក្នុងសីលកថាសង្ខេប)

៣.កិលេសបាំងត្រៃលក្ខណ៍

        .លោភៈ ធម្មជាតិជាប់ជំពាក់ក្នុងអារម្មណ៍បាំង អនិច្ចំ

        .ទោសៈ ធម្មជាតិប្រទូស្តក្នុងអារម្មណ៍បាំង ទុក្ខំ

        .មោហៈ ធម្មជាតិវង្វេងក្នុងអារម្មណ៍បាំង អនត្តា។

ធម៌ ៧ ជាធម៌បដិបក្ខនឹងធម៌ ៧

១.និច្ចសញ្ញា សេចក្តីសម្គាល់ថា ទៀងជាសត្រូវដល់អនិច្ចានុបស្សនា។

២.សុខសញ្ញា សេចក្តីសម្គាល់ថា សុខជាសត្រូវដល់ ទុក្ខានុបស្សនា។

៣.អត្តសញ្ញា សេចក្តីសម្គាល់ថា ខ្លួនជាសត្រូវដល់ អនត្តានុបស្សនា។

៤.នន្ទិ សេចក្តីរីករាយ ជាសត្រូវដល់ និព្វិទានុបស្សនា។

៥.រាគៈ តម្រេកជាសត្រូវដល់វិរាគានុបស្សនា។

៦.សមុទយ ធម៌ជាហេតុនាំឲ្យកើតជាសត្រូវដល់និរោធានុបស្សនា។

៧.អាទាន សេចក្តីប្រកាន់មាំជាសត្រូវដល់ បដិនិស្សគ្គានុបស្សនា។

        ធម៌ទាំង ៧ នេះ ជាបដិបក្ខនឹងគ្នា ធម៌ ៧ មានអនិច្ចានុបស្សនាជាដើម ជាប៉ែកខាងកុសល ធម៌ ៧ មាននិច្ចសញ្ញាជាដើម ជាប៉ែកខាងអកុសល។

បរិញ្ញា

បរិញ្ញា គឺបញ្ញានឹងឯងមាន ៣ យ៉ាងគឺ

        ‑ញាតបរិញ្ញា មានន័យថា បញ្ញា ប្រែថាកំណត់ដឹង គឺបញ្ញាដែលកំណត់ដឹងនូវលក្ខណៈរូប ធម៌ ​នាមធម៌ព្រមទាំងបច្ច័យ។

        ‑តីរណបរិញ្ញា មានន័យថា បញ្ញា ប្រែថា ពិចារណា ថ្លឹងថ្លែង បែកចែក…. គឺបញ្ញាដែលពិចា រណាឃើញត្រៃលក្ខណ៍ហ្នឹងឯង មានពិចារណាថា រូបំ អនិច្ចំ ជាដើម។

        ‑បហានប្បរិញ្ញា មានន័យថា បញ្ញា បែ្រថា លះបង់ បានដល់ អនុបស្សនា ៧ មានអនិច្ចា នុបស្សនា លះបង់និច្ចសញ្ញាជាដើម។

ចប់ដោយសង្ខេប

បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ

អរិយទ្រព្យ​មាន​ ៧​ យ៉ាង​

🌹អរិយធន​ អរិយទ្រព្យ​មាន​ ៧​ យ៉ាង​ គឺ៖

​១. សទ្ធាធនំ​ ទ្រព្យ​គឺ​សទ្ធា
២. សីលធនំ​ ទ្រព្យ​គឺ​សីល
៣. ហិរិធនំ​ ទ្រព្យ​គឺ​ហិរិ
៤. ឱត្តប្បធនំ​ ទ្រព្យ​គឺ​ឱត្តប្បៈ
៥. សុតធនំ​ ទ្រព្យ​គឺ​សុតៈ
៦. ចាគធនំ​ ទ្រព្យ​គឺ​ចាគៈ
៧. បញ្ញាធនំ​ ទ្រព្យ​គឺ​បញ្ញា
ទ្រព្យ​គឺ​សទ្ធា​ ទ្រព្យ​គឺ​សីល​ ទ្រព្យ​គឺ​ហិរិ​ ទ្រព្យ​គឺ​ឱត្តប្បៈ​ ទ្រព្យ​គឺ​សុតៈ​ ទ្រព្យ​គឺ​ចាគៈ​ ទ្រព្យ​គឺ​បញ្ញា​ ជា​គម្រប់​ ៧ ។​ បុគ្គល​ណា​ ទោះ​ស្ត្រី​ក្ដី​ បុរស​ក្ដី​ មាន​ទ្រព្យ​ទាំង​នេះ​ អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ ហៅ​បុគ្គល​នោះ​ថា​ជា​អ្នក​មិន​ទ័ល​ក្រ​ឡើយ​ ការ​រស់​នៅ​របស់​បុគ្គល​នោះ​ មិន​សោះ​សូន្យ​ឡើយ ។​ ហេតុ​នោះ​ អ្នក​ប្រាជ្ញ​ កាល​រលឹក​នូវ​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​ពុទ្ធ​ទាំង​ឡាយ​ គប្បី​ប្រកប​រឿយៗ​ នូវ​សទ្ធា​ សីល​ សេចក្ដី​ជ្រះ​ថ្លា​ និង​ការ​ឃើញ​នូវ​ធម៌ ។ ( បិដក​លេខ​ ៤៧​ ទំព័រ​ ៧ )​ ។ ☘️🌷🌷🌷🍀25/08/2018

40141615_721257438213214_7641209370381910016_n

បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ

ហេតុឲ្យព្រះសទ្ធម្មតាំងនូវ

🌹🌹🌹🌸🌸🌸ម្នាលភិក្ខុទាំងឡាយ! តថាគត រំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវ១ ដែលប្រព្រឹត្ដទៅដើម្បីឋិតនៅ មិនវិនាស មិនអន្ដរធាន ព្រះសទ្ធម្ម ដូចកិរិយាប្រកបរឿយៗ នូវកុសលទាំងឡាយ និង កិរិយាមិនប្រកបរឿយៗ នូវអកុសលទាំងឡាយ នេះសោះឡើយ។ ម្នាលភិក្ខុទាំងឡាយ មានតែកិរិយាប្រកបរឿយៗ នូវកុសលទាំងឡាយ និង កិរិយាមិនប្រកបរឿយៗ នូវអកុសលទាំងឡាយ ទើបប្រព្រឹត្ដទៅ ដើម្បីឋិតថេរ មិនវិនាស មិនអន្ដរធានព្រះសទ្ធម្មឡើយ ។(បិ .៤០)🌷🌷🌷🌷🌺🌺🌺

19133162-The-Buddha-s-teaching-image-on-Thai-temple-wall-Stock-Photo-buddha-lotus-flower

បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ

និយាយអំពីសំពៅ

36596385_2076685999318645_3299913834117988352_n

របស់ដែលមនុស្សសម័យថ្មីចង់ឃើញ​ គឺវត្ថុបុរាណ
បើនិយាយអំពីវត្ថុបុរាណ​ និងបុរាណស្ថាន​ ខ្មែរយើងមានច្រើនអនេក។​
ចូរកូនខ្មែរព្យាយាមយល់ដឹង​ និងថែរក្សាទាំងអស់គ្នា។ កុំគ្រាន់តែអួតថាជាពូជខ្មែរអង្គរ​ ប៉ុន្តែប្រវត្តិអង្គរយ៉ាងណាក៏មិនបានដឹងនោះ។

The Ship
………….
The things that modern people want to see are artifacts. Talking about it, there are plentiful of artifacts and historical places owned by Khmer.
In the name of Khmer successors, please try to learn and take care of them together. Don’t be just proud to be Khmer race but you don’t even know what Angkor Wat history was!

បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ

ផែនដីវិល

36749426_2079459409041304_4440466150739935232_n

កុំក្លាហានតែពីចម្ងាយ​ ឬព្រោះតែអាងហ្វូង បក្សពួក​ ឬក៏ខ្នងបង្អែក​ ព្រោះគង់តែមានថ្ងៃដែលអ្នកដើរបែកហ្វូងទេ។

The earth rotates
……………………….
Don’t be in advance so brave or to be brave by relying on your league, your hereditary titles or your accomplices.
Because there will be one day you are going to depart from them.

By.San Sochea

បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ

ខ្លឹមសារព្រះធម៌

37205606_1081228925366345_8691687246325088256_n

 

ធម៌ មិនមែនគ្រាន់តែជារបស់ដែលសម្រាប់សម្តែងតែតាមរោងបុណ្យនោះទេ តាមពិតធម៌គឺជាមេរៀនសម្រាប់ដោះស្រាយបញ្ហាទូទៅក្នុងជីវិតប្រចាំថ្ងៃ។ ទីណាក៏ដោយ ឲ្យតែមានបរិយាកាសអំណោយផលល្អ សុទ្ធតែជាពេលវេលាដែលអាចសន្ទនា និងសាកសួរដើម្បីចម្រើនការយល់ដឹងបាន។
ម្យ៉ាងទៀតមិនមែនបានន័យថា អ្នកសម្តែងមានតួនាទីត្រឹមតែសម្តែងឲ្យគេស្តាប់ ដោយមិនស្តាប់គេវិញនោះទេ រីឯបរិស័ទអ្នកស្តាប់ ក៏មិនមែនអាចត្រឹមតែស្តាប់នោះដែរ យើងទំាងអស់គ្នា អាចស្តាប់ សាកសួរ ជំទាស់ និងអាចចែករំលែកការយល់ដឹងដល់គ្នាទៅវិញទៅមកបាន។

Dharma is not just the thing for preaching in any traditional ceremonies, but in fact, the Dharma is a lesson for solving the general problems of everyday life. Whenever, there is a good atmosphere, it is time to talk and ask questions to improve your understanding.

On the other hand, it does not mean that preachers only take a role to preach without listening to them back. But the listeners, themselves cannot just listen to it, we all can listen, question, urge and share knowledge to each other.

BY.San Sochea

បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ

អំពីទឹកសមុទ្រ

37349411_2091105027876742_2629986145252933632_n

ទឹកសមុទ្រ​ ទោះច្រើនយ៉ាងណា​ ក៏មិនអាចធ្វើឲ្យមនុស្សដែលស្រេកទឹកម្នាក់បាត់ការស្រេកទឹកបានដែរ​ ប្រៀបដូចអ្នកមានធនធានច្រើន​ ប៉ុន្តែកំណាញ់ស្វិត​ គ្មានចិត្តករុណា​ ក៏មិនអាចធ្វើឲ្យជនកំសត់ទុគ៌តម្នាក់បានឆ្អែតសូម្បីមួយពេលឡើយ។ អភិជនមួយចំនួន​ មិនត្រឹមតែមិនបានជួយសង្គ្រោះជនក្រីក្រទេ​ ថែមទាំងធ្វើបាបជិះជាន់ពួកគេទៀតផង។
The sea, even though how big it is! It is unable to fulfill a thirsty person. Likewise, those who are wealthy but extremely stingy are also not able to fulfill a pitiful person even for a moment.
Some capitalistic people have not only rescued the poor yet they abused them instead.

By.San Sochea

បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ

ពេលវេលា

37321532_2091961647791080_7965047765606596608_n

ការទន្ទឹងរង់ចាំអ្វីមួយដោយមិនធ្វើការងារដែលមានប្រយោជន៍ គឺជាការបំផ្លាញពេលវេលាដ៏មានតម្លៃ។
Expecting something without doing a useful job is a waste of valuable time.

By.San Sochea

បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ

កុំទាន់ប្រាថ្នា

37409010_2093319957655249_737667380481622016_n

កុំទាន់ប្រាថ្នារកប្រាសាទវិមាននៅឋានសួគ៌ដែលមើលមិនឃើញនោះ គប្បីប្រឹងប្រែងរកប្រាក់ដើម្បីសាងសង់លំនៅឋានឲ្យបានសមរម្យសំរាប់បច្ចុប្បន្ននេះសិនទៅ​ ព្រោះពាក្យថា​ “គ្រហស្ថ​” ប្រែថា​ អ្នកគ្រប់គ្រងផ្ទះ​ ឬអ្នកមានផ្ទះ​ ដូច្នេះគួរតែមានលំនៅឋាន​ ទោះបីជាតូចចង្អៀតក៏ដោយ។

Do not wish to have the castle in the invisible paradise, should try to make money to build a suitable habitat for the time being. Kahattha, “Shelter” means home controller or home owner. Then should have a habitat even it’s a little tiny.

By .San Sochea

បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ

រៀនចម្រើនមេត្ដា

អ្នកចម្រើនមេត្ដា មានអានិសង្ស ១១ យ៉ោងគឺ

compassion_quotes4 (1)
១- សុខំ សុបតិ ដេកលក់ជាសុខ
២- សុខំ បដិពុជ្ឈតិ ភ្ញាក់ឡើងជាសុខ
៣- ន បាបកំ សុបិនំ បស្សតិ មិនយល់សប្តិអាក្រក់
៤- មនុស្សានំ បិយោ ហោតិ ជាទីស្រឡាញ់របស់ពួកមនុស្ស
៥- អមនុស្សានំ បិយោ ហោតិ ជាទីស្រឡាញ់របស់ពួកអមនុស្ស
៦- ទេវតា រក្ខន្តិ ពួកទេវតាតែងរក្សា
៧- នស្ស អគ្គិ វា វិសំ វា កមតិ ភ្លើងក្ដី ថ្នាំពិសក្ដី គ្រឿងសស្ត្រាវុធក្ដី មិនអាចមកជិតកាយ ធ្វើនូវអន្តរាយឡើយ
៨- តុវសមាធិយតិ ចិត្តរមែងតាំងមាំដោយឆាប់
៩- មុខវណ្ណោ វិប្បសីទតិ សម្បុរមុខស្រស់ថ្លា
១០- អសម្មូឡ្ហោ កាលំ ករោតិ ជាអ្នកមិនវង្វេងក្នុងពេលធ្វើកាយកិរិយា
១១- ឧត្តរឹ អប្បដិវិជ្ឈន្តោ ព្រហ្មលោកូបគោ ហោតិ កាលមិនទាន់ត្រាស់ដឹងនូវគុណធម៌ជាន់ខ្ពស់គឺលោកុត្តរធម៌ទេ រមែងចូលទៅកាន់ព្រហ្មលោក ។

បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ