សង្គ្រោះអកុសលចិត្ត ១២ ដួង ចូលក្នុងកម្មបថ

អកុសលកម្មបថ ១០

ក- កើតតាមកាយទ្វារ មាន ៣ គឺ៖

១– បាណាតិបាត        ការសម្លាប់សត្វ

២– អទិន្នាទាន           ការលួចទ្រព្យគេ

៣– កាមេសុមិច្ឆាចារៈ   ការប្រព្រឹត្តខុសក្នុងកាមទាំងឡាយ។

ខ- កើតតាមវចីទ្វារ មាន ៤ គឺ៖

១– មុសាវាទ             ការនិយាយកុហក

២– បិសុណាវាទ         ការនិយាយញុះញង់ ឬ ស៊កសៀត

៣– ផរុសវាទ             ការនិយាយជេរប្រទេច

៤– សម្ផប្បលាបវាទ    ការនិយាយរោយរាយឥតប្រយោជន៍។

គ- កើតតាមមនោទ្វារមាន ៣ គឺ៖

១– អភិជ្ឈា     ការសម្លឹងរំពៃ

២– ព្យាបាទ    មានបំណងអាក្រក់ចង់ព្យាបាទ

៣– មិច្ឆាទិដ្ឋិ    ការយល់ខុស (និយតមិច្ឆាទិដ្ឋិ )