អ្នកដឹកនាំ គឺដឹកនាំដោយភាពជាគំរូមិនមែនដោយកម្លាំងនោះទេ។

អ្នកដឹកនាំ គឺដឹកនាំដោយភាពជាគំរូមិនមែនដោយកម្លាំងនោះទេ។

ចូរប្រុងប្រយ័ត្ននឹងចំណេះដឹងក្លែងក្លាយ ព្រោះវាមានគ្រោះថ្នាក់ជាងភាពល្ងង់ខ្លៅទៅទៀត”។ George Bernard Shaw

បើអ្នកស្គាល់ច្បាស់ពីសត្រូវ និង ស្គាល់ច្បាស់ពីខ្លួនឯងនោះ អ្នកមិនចាំបាច់ខ្លាច លទ្ធផលនៃការច្បាំងគ្នានោះទេ!

ខ្ញុំនឹងមិនអនុញ្ញាតឲ្យនរណាម្នាក់ដើរឆ្លងកាត់ចិត្ដគំនិតរបស់ខ្ញុំជាមួយដានជើងដ៏កខ្វក់របស់ពួកគេនោះឡើយ។

មហាត្មៈគន្ធី ជាជនជាតិឥណ្ឌា គាត់បានជួយសង្គ្រោះប្រទេសឥណ្ឌាពីអាណានិគម ដោយសន្តិវិធី។
មហាត្មៈ គន្ធី ជាមេដឹកនាំហើយនឹងជាអ្នកនយោបាយដ៏មានកេរិ៍្តឈ្មោះរបស់ប្រទេសឥណ្ឌា ជាមនុស្សសំខាន់ក្នុងការទាមទារឲ្យឥណ្ឌាមានឥស្សរភាពផុតពីនឹមអាណានិគមរបស់សហរាជអាណាចក្រ ដោយប្រើវិធីអហិង្សា ដែលក្នុងកាលជាខាងក្រោយមកវិធីនេះបានក្លាយជាបែបយ៉ាងដ៏ល្អក្នុងការធ្វើបាតុកម្មបែបស្ងប់សន្តិដែលពិភពលោកលើកតម្កើងទទួលស្គាល់។

ការទូន្មានចិត្ដដែលសង្កត់សង្កិនបានដោយលំបាក ជាធម្មជាតិរហ័ស មានប្រក្រតីធ្លាក់ចុះទៅតាមសេចក្ដីប្រាថ្នាក្នុងអារម្មណ៍ណាមួយ រមែងជាគុណញុំាងប្រយោជន៍អោយសម្រេច ព្រោះថា ចិត្ដដែលបានហ្វឹកហ្វឺនបានហើយ រមែងនាំមកនូវសេចក្ដីសុខ! 🍀អនុមោទនា! 🍀07/11/2018 បន្តការអាន

បុគ្គលណាទោះបីនៅជិតតថាគត សូម្បីជាប់នឹងជាយចីវរតថាគត តែជាអ្នកមិនចម្រើន ដោយ សីល សមាធិ បញ្ញា បុគ្គលនោះទោះបីនៅជិតតថាគតក៏ដោយ ក៏ដូចនៅឆ្ងាយ។
🌷
🌷
🌹
🌹តែបុគ្គលណាជាអ្នកចម្រើន ដោយ សីល សមាធិ និងបញ្ញា បុគ្គលនោះទោះនៅឆ្ងាយតថាគត ក៏ប្រាកដដូចទីជិត មានព្រះរតនត្រ័យជាទីពឹង ។

របស់ណាកើតជាខាងដើម របស់នោះតែងមានការបែកធ្លាយទៅវិញនាពេលចុងបញ្ចប់ ដោយហាមឃាត់មិនបានជាដាច់ខាត ទោះបីអំណាចរបស់ទេវតា ឬការប៉ិនប្រសប់របស់អ្នកវិទ្យាសាស្ត្រ ក៏មិនអាចហាមឃាត់បានឡើយ កាលពីអតីតយ៉ាងនាមិញ បច្ចុប្បន្ននិងអនាគតក៏នៅតែយ៉ាងនេះ ទាល់តែមិនមានការកើតជាខាងដើមទើបមិនមានការរលត់បែកធ្លាយទៅវិញជាខាងចុង ព្រោះហេតុដូច្នោះ ទើបព្រះមានព្រះភាគជាម្ចាស់ ទ្រង់ត្រាស់ជាបដិលោម ក្នុងបដិច្ចសមុប្បាទថា ជាតិនិរោធា រាជមរណំ ជរានិងមរណៈរលត់ ព្រោះរលត់នៃជាតិ។
ក្នុងគម្ពីរសុត្តន្ដបិដក ទីឃនិកាយ មហាវគ្គ មហាបរិនិព្វានសូត្រ ត្រង់ខទី១០៨ ព្រះមានព្រះភាគទ្រង់ឧបមានូវជីវិតរបស់សត្វលោកដូច្នេះថា
ពួកជនណាៗ ទោះបីក្មេងក្ដី ចាស់ក្ដី ពាលក្ដី បណ្ឌិតក្ដី អ្នកមានក្ដី អ្នកក្រក្ដី ជនទាំងអស់នោះ តែងមានសេចក្ដីស្លាប់នៅពីខាងមុខ។
ភោជន៍ដី ដែលស្មូនឆ្នាំងធ្វើហើយ ទោះបីតូចក្ដី ធំក្ដី ឆ្អិនក្ដី ឆៅក្ដី ភាជន៍ទាំងអស់នោះ មានកិរិយាបែកធ្លាយជាទីបំផុតយ៉ាងណា ជីវិតរបស់សត្វទាំងឡាយ ក៏យ៉ាងនោះដែរ។
ការដែលសត្វលោកភ័យខ្លាចសេចក្ដីស្លាប់ ព្រោះតែមិនបានស្គាល់សេចក្ដីស្លាប់ឲ្យបានច្បាស់ តែបើពិចារណាឲ្យបានរឿយៗ ពិតជាឃើញថាសេចក្ដីស្លាប់គឺជារបស់ធម្មតាដោយពិត, ឧបមាថា នៅក្នុងភូមិមួយ មានលោកតាម្នាក់មានដុះពុកមាត់និងពុកចង្កាស្រមូម នៅផ្ទះជិតគ្នានោះដែរ គ្រួសារមួយមានទារកតូចម្នាក់ពូកែង៉ក់ងរ និងយំច្រើន ពេលដែលម្ដាយរបស់វានិយាយបន្លាចថា ” បើមិនឈប់យំម៉ែនឹងឲ្យលោកតាពុកមាត់វែងមកក្រៀវហើយ ” ក្មេងនោះភ័យខ្លាច ហើយក៏ឈប់យំទៅ ប៉ុន្តែដល់ពេលទារកនោះធំឡើង ទាំងខ្លួនរបស់គេក៏មានពុកមាត់ដែរ គេក៏លែងខ្លាចលោកតានោះ សូម្បីអ្នកណាបន្លាចទៀតក៏មិនខ្លាចដែរ ព្រោះបានដឹងច្បាស់ថា ការដុះពុកមាត់គឺជារឿងធម្មតា។
ម្យ៉ាងទៀត ការដែលព្រះមានព្រះភាគទ្រង់បង្គាប់ឲ្យយើងគ្រប់គ្នារលឹកដល់សេចក្ដីស្លាប់នេះ ប្រយោជន៍ដើម្បីកុំឲ្យយើងមានការស្រវឹងវង្វេងក្នុងជីវិត ដែលហៅថា ជីវិតមទោ និងឲ្យសត្វលោករូតរះបំពេញសេចក្ដីល្អឲ្យហើយ ព្រោះថា ជីវិតមិនទៀង ប៉ុន្តែសេចក្ដីស្លាប់ទៀង ដូចដែលព្រះអង្គទ្រង់ត្រាស់សម្ដែងទុកក្នុងគម្ពីរ សុត្តន្តបិដក មជ្ឈិមនិកាយ ឧបរិបណ្ណាសកៈ វិភង្គវគ្គ ភទ្ទេកវត្តសូត្រថា
ការព្យាយាមជាគ្រឿងដុតកិលេស បុគ្គលគួរតែធ្វើក្នុងថ្ងៃនេះឯង អ្នកណានឹងដឹងថាសេចក្ដីស្លាប់នឹងមានក្នុងថ្ងៃស្អែកបាន ព្រោះថា ការតទល់របស់យើងចំពោះមច្ចុ ដែលមានសេនាដ៏ច្រើននោះ មិនមានសោះឡើយ។
ដកស្រង់ចេញពីសៀវភៅ ដំណើរជីវិត
រៀបរៀងដោយ ភិក្ខុវជិរប្បញ្ញោ សាន សុជា

![]()
សេចក្ដីសុខរបស់គ្រហស្ថ ៤ យ៉ាង
សេចក្ដីសុខរបស់យើងអ្នកគ្រប់គ្រងផ្ទះមាន ៤ ប្រការដែល ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែង ហើយយើងត្រូវតែធ្វើឲ្យបានគឺ៖
១- អត្ថិសុខ សុខកើតអំពីការមានទ្រព្យ
២- ភោគសុខ សុខចេះប្រើប្រាស់ចាយវាយទ្រព្យ
៣- អនណសុខ សុខមិនជំពាក់បំណុលគេ
៤- អនវជ្ជសុខ សុខការងារប្រាសចាកទោស។
🌷![]()
………………
31/08/2018

🌹
🌹
🌹
🌸
🌸ធម៌ដែលនាំឲ្យមានសេចក្តីចម្រើន ៤ ប្រការ «វុឌ្ឍិធម៌»
១- សេពគប់ជាមួយសប្បុរស សប្បុរសជាមនុស្សស្ងប់ ប្រព្រឹត្តសុចរិតដោយកាយ វាចា ចិត្ត។
២- ស្តាប់ធម៌របស់សប្បុរស ការសេពគប់ជាមួយសប្បុរសដើម្បីឲ្យបាននូវប្រយោជន៍ គឺត្រូវស្តាប់នូវព្រះធម៌ដោយការយកចិត្តទុកដាក់ ស្តាប់ក្រេបយកនូវអត្ថរសអំពីន័យសំខាន់ៗ ជាគ្រឿងដាស់ស្មារតីខ្លួនឲ្យភ្ញាក់រលឹក។
៣- ធ្វើទុក្ខក្នុងចិត្តដោយឧបាយត្រូវទំនង បានឃើញបានឮ បានអាន បានស្តាប់ រួចហើយ។
៤- បដិបត្តិនូវធម៌ដ៏សមគួរដល់ធម៌ គឺបដិបត្តិត្រឹមត្រូវតាមគោលរបស់ព្រះធម៌ នាំយកធម៌ដែលបានស្តាប់បានរៀន និងបានត្រិះរិះឃើញច្បាស់ហើយ មកបដិបត្តិកម្ចាត់ភាពសៅហ្មងក្នុងសន្តាន។
🌷
🌷
🌷
🌺
🌺
31/08/208

អង្គុលិមាល យារដាវ ដេញតាមព្រះពុទ្ធអង្គមានបំណងនឹងប្រហារព្រះអង្គ ដើម្បីឲ្យបានចំនួនមនុស្សស្លាប់ដោយដៃរបស់ខ្លួន គ្រប់មួយពាន់នាក់ ។ មានសេចក្ដីអស្ចារ្យក្នុងចិត្តជាខ្លាំង ដែលខ្លួនតាមព្រះពុទ្ធអង្គមិនទាន់កាលដែលហត់ពេកមិនអាចរត់តទៅទៀតបានទើបហៅឲ្យព្រះអង្គឈប់ថា៖
សមណៈឈប់ សមណៈឈប់ ។
🌸
ព្រះពុទ្ធអង្គទ្រង់ត្រាស់តបថា ម្នាលអង្គុលិមាល តថាគតឈប់ហើយ អ្នកឯងទេដែលមិនទាន់ឈប់នោះ។
🌺
អង្គុលិមាលសួរព្រះអង្គថា បពិត្រព្រះសមណៈ ព្រះអង្គកំពុងស្ដេចយាង តែពោលថា តថាគតឈប់ ទាំងពោលចំពោះខ្ញុំដែលឈប់ ថាជាបុគ្គលមិនទាន់ឈប់ដូច្នេះវិញ ។ បពិត្រព្រះសមណៈ ខ្ញុំសូមសួរសេចក្ដីនោះនឹងព្រះអង្គ ព្រោះហេតុអ្វី បានជាព្រះអង្គឈ្មោះថាឈប់ ឯខ្ញុំព្រះអង្គឈ្មោះថាមិនទាន់ឈប់ ។
💐
ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា ម្នាលអង្គុលិមាល តថាគតឈ្មោះថាឈប់ ព្រោះដាក់ចុះនូវអាជ្ញា ចំពោះសត្វទាំងពួងគ្រប់ពេលវេលាហើយ ចំណែកឯអ្នកវិញ ជាបុគ្គលមិនសង្រួមក្នុងពពួកសត្វ ព្រោះហេតុនោះ តថាគតទើបឈ្មោះថាឈប់ ឯអ្នកឈ្មោះថាមិនទាន់ឈប់ទេ ។
🌻
អង្គុលិមាលចោរបាននូវសតិ ឃើញទោសរបស់ខ្លួនឯង គ្រវែងចោលដាវព្រមទាំងអាវុធផ្សេងៗទៀតហើយចូលទៅស្វាយបង្គំព្រះបាទានៃព្រះបរមសាស្ដា សូមផ្នួសនឹងព្រះអង្គ លះបង់ចោលនូវបាបកម្ម អំពើអាក្រក់ដែលធ្លាប់ធ្វើទាំងពួងនោះ លុះក្រោយមកក៏បានសម្រេចជាព្រះអរហន្តមួយអង្គដែរ។
🌷
🌷
🌷
…………………………..
28/08/2018