ការដឹង​ ៣ យ៉ាងក្នុងជីវិត

បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ

ពាក្យថាចេតសិក

បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ

ចិត្ដ

បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ

កម្មវិធីបិទវគ្គសិក្សាមេរៀនព្រះអភិធម្ម ក្នុងវត្ដមណីរតនារាម

កម្មវិធីបិទវគ្គ បង្រៀនដោយ ព្រះភិក្ខុ លទ្ធធម្មោ ជា គឹមសាន ព្រះគ្រូសូត្រឆ្វេងវត្ដមណីរតនារាម ​ ក្រុងពោធិ៍សាត់ ខេត្ដពោធិ៍សាត់ ដែលប្រព្រឹត្ដទៅនៅថ្ងៃ ព្រហស្បតិ៍ ១៤ កើត ខែ ភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៩ ។

ភិក្ខុ លទ្ធធម្មោ ជា គឹមសាន
កម្មវិធី បិទវគ្គសិក្សា មេរៀនព្រះធម៌
ចំណាប់អារម្មណ៍របស់ពុទ្ធបរិស័ទ
បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ

អធិករណ ៤យ៉ាង

  • ១ – ការវិវាទថា «នេះជាធម៌ជាវិន័យ នេះមិនមែនជាធម៌ជាវិន័យ ហៅថា វិវាទាធិករណ»
  • ២ – ការចោទគ្នាដោយអាបត្ដិនោះៗ ហៅថា អនុវាទាធិករណ។
  • ៣ – អាបត្ដិទាំងពួងហៅថា អាបត្ដាធិករណ។
  • ៤ – កិច្ចដែលសង្ឃគប្បីធ្វើហៅថា កិច្ចាធិករណ។ អធិករណសមថ ធម៌សំរាប់រំងាប់អធិករណ៍ទាំង៤ យ៉ាងនោះហៅថា អធិករណ
    សមថ អធិករណសមថមាន ៧យ៉ាងគឺ៖
  • ១ – ការរំងាប់អធិករណ៍ទាំង៤យ៉ាងនោះ ក្នុងទីចំពោះមុខសង្ឃ ក្នុងទីចំពោះបុគ្គល ក្នុងទីចំពោះមុខវត្ថុ ក្នុងទីចំពោះមុខធម៌ហៅថា សម្មុខាវិន័យ
  • ២ – ការដែលសង្ឃសូត្រប្រកាស អោយសម្មតិដល់ព្រះអហន្ដថា លោកជាអ្នកមានសតិពេញបរិបូណ៌ ដើម្បីមិនអោយអ្នកណាមួយ ចោទលោកដោយអាបត្ដិហៅថា សតិវិន័យ។
  • ៣ – ការដែលសង្ឃសូត្រប្រកាស អោយសម្មតិ ដល់ភិក្ខុឆ្កួត ដែលបានជាអំពីឆ្កួតហើយ ដើម្បីមិនអោយអ្នកណាចោទ ដោយអាបត្ដិ ដែលលោកធ្វើក្នុងកាលកំពុងឆ្កួត ហៅថា អមូល្ហវិន័យ។
  • ៤ – ការប្រាប់អាបត្ដិតាមប្ដេជ្ញារបស់ចំលើយ ដែលឆ្លើយតាមពិតហៅថា បដិញ្ញាតករណ។
  • ៥ – ការវិនិច្ឆ័យយកតាមពាក្យ របស់មនុស្សច្រើនជាប្រមាណហៅថា យេភុយ្យសិកា។
  • ៦ – ការដាក់ទោសដល់អ្នកដែលខុសហៅថា តស្សបាបិយសិកា។
  • ៧ – ការផ្សះផ្សាអោយអត់ឱនគ្នាទាំងពីរចំណែក មិនបាច់ជំនុំជំរះសេចក្ដី ដើមហៅថា តិណរត្ថារក។ សិក្ខាបទក្រៅ ពីនេះ ដែលលើក ឈ្មោះឡើងជាអាបត្ដិថុល្លច្ច័យខ្លះ ទុក្កដខ្លះ ទព្ភាសិតខ្លះជាសិក្ខាបទដែលមិនមានក្នុងបាតិមោក្ខ។

បព្វជិតជាសិក្ខាកាមត្រូវសិក្សាតាមលំដាប់កាលរបស់ខ្លួនអោយចេះចាំនូវ សិក្ខាបទទាំងនោះតទៅទៀតចុះ។
ចប់បាតិមោក្ខសំវរសីលទី១

ឥន្រ្ទិយសំវរសីល

    លីលគឺការសង្រួមឥន្រ្ទិយ ៦យ៉ាង

  1. ១ – ចក្ខុន្រ្ទិយសំវរ សង្រួមក្ខុន្រ្ទិយ (ភ្នែក)
  2. ២ – សោតិន្រ្ទិយសំវរ សង្រួមសោតិន្រ្ទិយ (ត្រចៀក)
  3. ៣ – ឃានិន្រ្ទិយសំវរ សង្រួមឃានិន្រ្ទិយ (ច្រមុះ)
  4. ៤ – ជីវហិន្រ្ទិយសំវរ សង្រួមជីវហិន្រ្ទិយ (អណ្ដាត)
  5. ៥ – កាយិន្រ្ទិយសំវរ សង្រួមកាយិន្រ្ទិយ (កាយ)
  6. ៦ – មនិន្រ្ទិយសំវរ សង្រួមមនិន្រ្ទិយ (ចិត្ដ)

អាជីវបារិសុទ្ទិសីល

សីលដែលបរិសុទ្ទដោយការចិញ្ចឹមជីវិត វៀរចាកបាបធម៌៥ និងអនេសនៈ២១។
បាបធម៌៥ នោះគឺ

  1. ១ – កហនា ការកុហកដោយរឹកពា។
  2. ២ – លបនា ការនិយាយរាក់ទាក់ដោយវាចា។
  3. ៣ – នេមិត្ដិកតា ការធ្វើនិមិត្ដ គឺប្រើឧបាយកល ដោយកាយខ្លះ ដោយវាចារខ្លះ។
  4. ៤ – និប្បេសិកតា ការពោលគំរាម រឺសង្កត់ប្រើសំដីជាខ្នោសសំរាប់កោស កាវយកលាភ។
  5. ៥ – លាភនេ លាភំ និជ្ជិគីសនតា ការរកលាភដោយ លាភ គឺការយកលាភទៅទាក់លាភ។

អនេសនៈ ២១

  1. ១ – វេឡុទានំ ការអោយរិស្សី
  2. ២ – បត្ដទានំ ការអោយស្លឹកឈើ
  3. ៣ – បុប្ផទានំ ការអោយផ្កាឈើ
  4. ៤ – ផលទានំ ការអោយផ្លែឈើ
  5. ៥ – ទន្ដកដ្ឋទានំ ការអោយឈើស្ទន់
  6. ៦ – មុខាទកទានំ ការអោយទឹកលុបមុខ
  7. ៧ – សិនានទានំ ការអោយវត្ថុសំរាប់ងូតសំរាប់គក់
  8. ៨ – ចុណ្ណទានំ ការអោយគ្រឿងលំអិតសំរាប់លាប
  9. ៩ – មិត្ដកាទានំ ការអោយដីស្អិត
  10. ១០ – ចាដុកម្យតា ការប្រព្រឹត្ដបន្ទាបបន្ទន់កាយវាចា
  11. ១១ – មុគ្គសូបតា ការពោលពាក្យពិតខ្លះមិនពិតខ្លះ ដូចសម្លសណ្ដែកបាយ
  12. ១២ – បារិភដយតា ការផ្គាប់ផ្គុនត្រកូល
  13. ១៣ – ជង្ឃបេសនិកំ ការបំរើត្រកូលដោយកំលាំងស្មង
  14. ១៤ – វជ្ជេកម្មំ ការធ្វើពេទ្យរក្សាជំងឺ
  15. ១៥ – ទូតកម្មំ ការធ្វើទូត (នាំដំណឹងរបស់ត្រកូល)
  16. ១៦ – មហិណគមនំ ការទទួលខ្លួនជាអ្នកបំរើត្រកូលអោយគេប្រើទៅមក (ក្រៅអំពីការនាំដំណឹង)
  17. ១៧ – បិណ្ឌប្បដិបិណ្ឌកំ ការអោយចង្ហាន់បិណ្ឌបាតដល់ត្រកូលហើយស្វែ ងរកបរិភោគខ្លួនអែងជាខាងក្រោយ។
  18. ១៨ – ទានូបទានំ ការអោយទៅអោយមក
  19. ១៩ – វត្ថុវិជ្ជា ការរៀនវិជ្ជា ធ្វើជាគ្រូមើលទឹកដីជ័យភូមិ
  20. ២០ – នក្ខក្ដវិជ្ជា ការរៀនវិជ្ជាធ្វើជាគ្រូនក្ខត្ដរិក្សមានចាប់យាមមើលថ្ងៃខែ ជាដើម។
  21. ២១ – អង្គវិជ្ជា ការរៀនវិជ្ជាធ្វើគ្រូទាយលក្ខណៈខ្លួនប្រាណ។

ចប់អាជីវបារិសុទ្ធិសីលទី៣

បច្ចយសន្និស្សិតសីល

   សីលដែលអាស្រ័យនូវបច្ច័យ បច្ច័យនោះមាន៤យ៉ាងគឺ៖

  1. ១ – ចីវរប្បច្ចយ បច្ច័យ គឺគ្រឿងសំរាប់ស្លៀកដណ្ដប់
  2. ២ – បិណ្ឌបាតប្បច្ចយ បច្ច័យ គឺគ្រឿងសំរាប់បរិភោគ
  3. ៣ – សេនាសនប្បច្ចយ បច្ច័យ គឺគ្រឿងសំរាប់ដេក និងសំរាប់អង្គុយ
  4. ៤ – គិលានភេសជ្ជប្បច្ចយ បច្ច័យ គឺថ្នាំសំរាប់ព្យាបាលជំងឺ

បច្ចវេក្ខណវិធី

វិធីសំរាប់ពិចារណាបច្ច័យមួយៗនោះ មានបួនៗគឺ

  1. ១ – ធាតុប្បច្ចវេក្ខណ ពិចារណានូវបច្ច័យថា គ្រាន់ជាធាតុ
  2. ២ – បដិកូលប្បច្ចវេក្ខណ ពិចារណានូវបច្ច័យថា ជារបស់បដិកូល
  3. ៣ – តំខណិកប្បច្ចវេក្ខណ ពិចារណានូវបច្ច័យក្នុងខណនោះគឺក្នុងពេលកំពុងបរិភោគ
  4. ៤ – អតិតប្បច្ចវេក្ខណ ពិចារណានូវបច្ច័យដែលបរិភោគកន្លងទៅហើយ។

   បច្ច័យមួយៗមានបច្ចវេក្ខណបួនៗ ដូចខាងលើនេះរួមត្រូវជាបច្ចវេក្ខណ១៦។

បច្ចវេក្ខណកាល

   កាលដែលត្រូវពិចារណាក្នុងបច្ច័យមួយៗនោះមានបីៗគឺ៖

  1. ១ – បដិលាភកាល កាលដែលកំពុងបាន ឬ កំពុងទទួលនូវបច្ច័យ
  2. ២ – បរិភោគកាល កាលដែលកំពុងបរិភោគប្រើប្រាស់នូវបច្ច័យ
  3. ៣ – អតីតកាល កាលដែលបានបរិភោគប្រើប្រាស់នូវបច្ច័យកន្លងទៅហើយ។

   បច្ច័យមួយៗ មានកាលបីៗ រួមត្រូវជាកាល១២

ចីវរប្បច្ចយ

  1. ១ – សីតស្ស បដិឃាតាយ ដើម្បីការពារ នូវត្រជាក់
  2. ២ – ឧណ្ហស្ស បដិឃាតាយ ដើម្បីការពារនូវកំដៅ
  3. ៣ – ឌំស មកស វាតាតប សរីសប សម្ផស្សានំ បដិឃាតាយ ដើម្បីការពារនូវសម្ផស្សនៃរបោម មូស ខ្យល់ កំដៅថ្ងៃ ពស់តូច និង ពស់ធំទាំងឡាយ។
  4. ៤ – ហិរិកោបិនប្បដច្ឆាននត្ថំ ដើម្បីបិទបាំងនូវអវៈយវៈដែលធ្វើនូវសេចក្ដី ខ្មាស់អោយកំរើក។

បិណ្ឌបាតប្បច្ច័យ

   ចាត់ជាអង្គត្រូវឃាត់៤ ដែលជាដែនរបស់ប្រយោជន៏៨ រួមទាំងអស់ត្រូវ ជាអង្គ១២ គឺ

  1. ១ – នេវទវាយ មិនមែនដើម្បីល្បែងលេង ដូចក្មេងអ្នកស្រុក
  2. ២ – នមទាយ មិនមែនដើម្បីអោយកើតបុរិសមានៈស្រវឹងដូចអ្នកប្រដាល់
  3. ៣ – នមណ្ឌនាយ មិនមែនដើម្បីប្រដាប់តាក់តែងរាងកាយដូចស្រ្ដីក្នុង បុរី គឺស្រ្ដីអ្នកក្រុង
  4. ៤ – ន វិភូសនាយ មិនមែនដើម្បីស្អិតស្អាងរាងកាយអោយមានសម្បុរផូរផង់ដូចអ្នកលេងរបាំ។ (ទាំង ៤នេះជាអង្គត្រូវឃាត់ មិនមែនជាដែនរបស់ប្រយោជន៍ទេ)
  5. ៥ – ឥមស្ស កាយស្ស ថិតិយា ដើម្បីនឹងអោយតាំងនៅនៃកាយនេះ
  6. ៦ – យាបនាយ ដើម្បីញ៉ាំងជីវិតិន្រ្ទិយអោយប្រព្រឹត្ដទៅ
  7. ៧ – វិហីសុបរតិយា ដើម្បីបំបាត់នូវសេចក្ដីលំបាក
  8. ៨ – ព្រហ្មចរិយានុគ្គហាយ ដើម្បីអនុគ្រោះដល់ព្រហ្មចរិយធម៌
  9. ៩ – ឥតិ បុរាណញ្ច វេទនំ បដិហង្ខាមិ ដូច្នេះអាត្មាអញ នឹង កំចាត់បង់នូវ វេទនាចាស់ គឺសេចក្ដីឃ្លានដែលមានហើយផង
  10. ១០ – នវញ្ច វេទនំ ន ឧប្បាទេស្សាមិ អាត្មាអញនឹងមិនញ៉ាំងវេទនាថ្មី គឺឆ្អែតហួសប្រមាណអោយកើតឡើងបានផង
  11. ១១ – យាត្រា ច មេ ភវិស្សតិ កិរិយាប្រព្រឹត្ដិទៅនៃឥរិយាបថទាំង៤ នឹងមានដល់អាត្មាអញផង
  12. ១២ – អនវជ្ជតា ច សេចក្ដីមិនមានទោស មានមិនច្រអូសកាយ មិនច្រអូសចិត្ដជាដើម (នឹងមានដល់អាត្មាអញផង)។

    អង្គទាំង ៨នេះជាដែនរបស់ប្រយោជន៍។ នៅមានសល់អង្គមួយទៀតគឺ ផាសុវិហា រោច ការនៅសប្បាយក្នុង ឥរិយាបថទាំង៤ (នឹងមាន ដល់អាត្មាអញផង)។ ប៉ុន្តែអង្គមួយនេះលោកមិន រាប់បញ្ចូលរួមជាមួយនឹងអង្គ១២ ខាងលើទេ ព្រោះចាត់ជាអនុសង្សរបស់ភោជន។

សេនាសនប្បច្ចយ

    មានកំណត់ដែនរបស់ប្រយោជន៍ ៥យ៉ាងគឺ៖

  1. ១ – សីតស្ស បដិឃាតាយ ដើម្បីការពារនូវត្រជាក់
  2. ២ – អុណ្ហស្ស បដិឃាតាយ ដើម្បីការពារកំដៅ
  3. ៣ – ឌំស មកស វាតាតប សរីសប សម្ផស្សានំ បដិឃាតាយ ដើម្បីការពារនូវសម្ផស្សនៃរបោម មូស ខ្យល់ កំដៅថ្ងៃ ពស់តូច និងពស់ធំទាំងឡាយ។
  4. ៤ – ឥតុ បរិស្សយវិនោទនំ ដើម្បីបន្ទោរបង់នូវក្រវល់ក្រវាយ ដែលកើតអំពីរដូវ
  5. ៥ – បដិសល្លានារាមត្ថំ ដើម្បីចូលចិត្ដអំពីអារម្មណ៍ផ្សេងៗ ហើយអភិរម្យ សំងំនៅក្នុងកម្មដ្ឋាន។

គិលានភេសជ្ជប្បច្ចយ

   មានកំណត់ដែនរបស់ប្រយោជន៍ត្រឹមតែ ១យ៉ាងគឺ

ឧប្បន្នានំ វេយ្យពាធិកនំ វេទនានំ បដិឃាតាយ អព្យាបជបរមតាយ ដើម្បីការពារនូវទុក្ខវេទនាទាំងឡាយដែលបៀតបៀនផ្សេងៗ ដែលកើតឡើងហើយ ដរាបទៅ ដល់ត្រឹមប្រាសចាកសេចក្ដីទុក្ខ។

បរិភោគ

ការបរិភោគប្រើប្រាស់នូវបច្ច័យ ចែកចេញតាមប្រភេទ របស់បុគ្គលអ្នកបរិភោគ ប្រើប្រាស់មាន ៤យ៉ាងគឺ៖

  1. ១ – ថេយ្យបរិភោគ បិរភោគដោយការលួច បានដល់ការបរិភោគរបស់ភិក្ខុទ្រុស្ដសីល។
  2. ២ – ឥណបរិភោគ បរិភោគដោយបំណុល បានដល់ការបរិភោគរបស់ភិក្ខុមានសីលតែដែលពុំបានពិចារណា។
  3. ៣ – ទាយជ្ជបរិភោគ បរិភោគនូវមត៌កដែលត្រូវបាន បានដល់ការបរិភោគរបស់បព្វជិតជាសេក្ខបុគ្គល ៧ពួក «បុគ្គលដែលបានសំរេច សោតាបត្ដិមគ្គ១ សោតាបត្ដិផល១ សកទាគមិមគ្គ១ សកទាគាមិផល១ អនាគាមិមគ្គ១ អានាគាមិផល១ អរហត្ដមគ្គ១ ទាំង៧នេះហៅថា សេក្ខបុគ្គលព្រោះនៅមានការសិក្សាដើម្បីអោយ បានសំរេចអរហត្ដផលតទៅទៀត » និងបព្វជិតជាកល្យាណបុថុជ្ជន។
  4. ៤ – សាមិបរិភោគ បិរភោគរបស់ជនជាម្ចាស់ បានដល់ការបរិភោគរបស់បព្វជិតជា អសេក្ខបុគ្គល «បុគ្គលដែលបានសំរេចអរហត្ដផលហើយ ហៅថា អសេក្ខបុគ្គលព្រោះអស់ការសិក្សាដើម្បីមគ្គផលតទៅទៀតហើយ» គឺខីណាសវបព្វជិត។

ចប់បច្ចយសន្និសិ្សតសីលទី៤

បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ

ការមិនមានរោគគឺជាលាភដ៏ឧត្ដម

បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ

សេចក្តីសោក កើតអំពីសេចក្តីស្រឡាញ់

ពាក្យថា បេមតោ បានដល់ សេចក្តីស្រឡាញ់ក្នុងបុត្រ និងធីតាជាដើម ។
បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ

រៀនផ្ដល់សេចក្ដីសុខដល់អ្នកដទៃ និងខ្លួនឯង

គោលបំណងរបស់មនុស្សត្រូវការសេចក្ដីសុខជាចាំបាច់ ដើម្បីជីវិតឃ្លាតឆ្ងាយពីទុក្ខ
បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ

បុគ្គលក្រោធរមែងដេកជាទុក្ខ

បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ

ព្រះភិក្ខុ វជិរប្បញ្ញោ សាន សុជា

ម្នាក់ឯង​ មិនមែនបានន័យថាឯកា​ ឬកណ្តោចកណ្តែងឡេីយ

Chea kimsan sochea

បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ