បុណ្យ​ផ្កាប្រាក់​សាមគ្គី​នាថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (01/03/2025) នៅទីក្រុងស៊ីដនីយ៍!

សូមប្រគេនដំណឹងថា មូលនិធិសង្រ្គោះកុមារកម្ពុជាអូស្ត្រាលីនឹងប្រារព្ធពិធីបុណ្យផ្កាសាមគ្គី ដើម្បីរកថវិកាឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប និងអភិវឌ្ឍន៍វិទ្យាល័យជ្រោយបន្ទាយសម្រាប់យុវសិស្សក្នុងខែត្រក្រចេះ។

ពិធីបុណ្យផ្កានេះ នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី ១ ខែមីនា ឆ្នាំ២០២៥ នៅវត្ត២កន្លែង៖

ពេលព្រឹកម៉ោង​៩ នៅវត្តខេមរង្សារាម (ហៅវត្ត Bonnyrigg), 68 Tarlington parade, Bonnyrigg

ពេលរសៀលម៉ោង​៣ នៅវត្តធម្មសាមគ្គី (ហៅវត្ត Canley Vale), 1 Stuart St, Canley Vale

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង Uncategorized។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

បញ្ចេញមតិ

This site uses Akismet to reduce spam. Learn how your comment data is processed.