រសៀលថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៣ ពិធីការប្រកាសតែងតាំង ភិក្ខុលទ្ធធម្មជាគឹមសាន ជាព្រះគ្រូចៅអធិការវត្ដមណីរតនារាម ក្រោមព្រះអធិបតីភាព សម្ដេចព្រះពោធិវ័ង្ស កិត្តិឧទ្ទេសបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក រាជធានីភ្នំពេញ។ ព្រះទាំងមានការចូលរួមអំពីសំណាក់ ព្រះពោធិវង្សាវិមល កែវ កន ព្រះមេគណខេត្ដពោធិ៍សាត់ ព្រមទាំងព្រះមន្រ្ដីសង្ឃគ្រប់ឋានុក្រម។







