
អង្គុលិមាល យារដាវ ដេញតាមព្រះពុទ្ធអង្គមានបំណងនឹងប្រហារព្រះអង្គ ដើម្បីឲ្យបានចំនួនមនុស្សស្លាប់ដោយដៃរបស់ខ្លួន គ្រប់មួយពាន់នាក់ ។ មានសេចក្ដីអស្ចារ្យក្នុងចិត្តជាខ្លាំង ដែលខ្លួនតាមព្រះពុទ្ធអង្គមិនទាន់កាលដែលហត់ពេកមិនអាចរត់តទៅទៀតបានទើបហៅឲ្យព្រះអង្គឈប់ថា៖
សមណៈឈប់ សមណៈឈប់ ។
🌸
ព្រះពុទ្ធអង្គទ្រង់ត្រាស់តបថា ម្នាលអង្គុលិមាល តថាគតឈប់ហើយ អ្នកឯងទេដែលមិនទាន់ឈប់នោះ។
🌺
អង្គុលិមាលសួរព្រះអង្គថា បពិត្រព្រះសមណៈ ព្រះអង្គកំពុងស្ដេចយាង តែពោលថា តថាគតឈប់ ទាំងពោលចំពោះខ្ញុំដែលឈប់ ថាជាបុគ្គលមិនទាន់ឈប់ដូច្នេះវិញ ។ បពិត្រព្រះសមណៈ ខ្ញុំសូមសួរសេចក្ដីនោះនឹងព្រះអង្គ ព្រោះហេតុអ្វី បានជាព្រះអង្គឈ្មោះថាឈប់ ឯខ្ញុំព្រះអង្គឈ្មោះថាមិនទាន់ឈប់ ។
💐
ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា ម្នាលអង្គុលិមាល តថាគតឈ្មោះថាឈប់ ព្រោះដាក់ចុះនូវអាជ្ញា ចំពោះសត្វទាំងពួងគ្រប់ពេលវេលាហើយ ចំណែកឯអ្នកវិញ ជាបុគ្គលមិនសង្រួមក្នុងពពួកសត្វ ព្រោះហេតុនោះ តថាគតទើបឈ្មោះថាឈប់ ឯអ្នកឈ្មោះថាមិនទាន់ឈប់ទេ ។
🌻
អង្គុលិមាលចោរបាននូវសតិ ឃើញទោសរបស់ខ្លួនឯង គ្រវែងចោលដាវព្រមទាំងអាវុធផ្សេងៗទៀតហើយចូលទៅស្វាយបង្គំព្រះបាទានៃព្រះបរមសាស្ដា សូមផ្នួសនឹងព្រះអង្គ លះបង់ចោលនូវបាបកម្ម អំពើអាក្រក់ដែលធ្លាប់ធ្វើទាំងពួងនោះ លុះក្រោយមកក៏បានសម្រេចជាព្រះអរហន្តមួយអង្គដែរ។
🌷
🌷
🌷
…………………………..
28/08/2018

