គិតរឿងល្អៗ ជីវិតជួបសុខ

 

IMG_0720

 

១.រឿងខ្លះយើងកាន់តែគិត  កាត់តែធ្វើអោយពិបាកចិត្ដ

២.អតីតកាល វាបានកន្លងហួសទៅហើយ  រៀនលះបង់វាខ្លះទៅ  កុំរំលឹកពេកនាំអោយឈឺចាប់

៣.ពេលខ្លះរបស់ដែលបាត់បង់ទៅហើយ  ទោះបីខំស្ដាយវាយ៉ាងណាក៏វាមិនបានមកវិញដែរ  ព្រមទទួលខ្លះទៅ

៤.រៀនទទួលយកការពិតនៃជីវិត ទើបសុខចិត្ដ

៥.ស្រលាញ់ខ្លាំង  ពេលបាត់បង់ទុក្ខក៏ខ្លាំងដែរ  នេះហើយជីវិត

៦.ពេលណាយើងអប់រំចិត្ដបានល្អ  សេចក្ដីសុខនឹងកើតមាន

៧.កុំបណ្ដោយចិត្ដខឹង  ចិត្ដស្អប់  ចិត្ដគុំគួន  នៅក្នុងចិត្ដអ្នកអី  វាមិនបានសុខទេ

៨.រៀនផ្សាយមេត្ដា ដល់មនុស្សគ្រប់គ្នា  អ្នកនឹងមានស្នាមញញឹមយ៉ាងស្រស់ថ្លា

៩.សុខទុក្ខជារឿងធម្មតាសម្រាប់មនុស្សគ្រប់គ្នា  កុំតវ៉ានឹងធម្មជាតិមួយនេះអី

ដោយ៖ ជា គឹមសាន

 

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង Uncategorized។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

បញ្ចេញមតិ

This site uses Akismet to reduce spam. Learn how your comment data is processed.