សំណួរព្រះអភិធម្ម

សំណួរមេរៀនព្រះអភិធម្ម

១- តើលោភមូលចិត្តដួងណាខ្លះ ដែលមានចេតសិកប្រកបជាមួយច្រើនជាងគេ?

២- តើលោភមូលចិត្តដួងណាខ្លះ  ដែលមានចេតសិកប្រកបជាមួយតិចជាងគេ?

៣- តើបីតិចេតសិក កើតនៅក្នុងលោភមូលចិត្តដួងណាខ្លះ?

៤- តើទិដ្ឋិចេតសិក កើតនៅក្នុងលោភមូលចិត្តដួងណាខ្លះ?

៥- តើបីតិចេតសិកមាននៅក្នុងលោភមូលចិត្ត ដែលប្រព្រឹត្តទៅជាមួយឧបេក្ខាវេទនាឬទេ? បើមានព្រោះហេតុអ្វី? បើមិនមានព្រោះអ្វី?

៦- ចំពោះលោភមូលចិត្តដែលមិនមានមិច្ឆាទិដ្ឋិកើតជាមួយ ហេតុអ្វីក៏ចាត់ជាអកុសលចិត្តដែរ? ចូរពន្យល់ !

ចម្លើយ

១- លោភមូលចិត្ត ដែលមានចេតសិកប្រកបជាមួយច្រើនជាងគេ គឺ លោភមូលចិត្តដួងទី ២ និង ដួងទី ៤។

២- លោភមូលចិត្ត ដែលមានចេតសិកប្រកបជាមួយតិចជាងគេគឺ លោភ-មូលចិត្តដួងទី​ ៥ និង ដួងទី៧។

៣- បីតិចេតសិក កើតនៅក្នុងលោភមូលចិត្តដួងទី១, ទី២, ទី៣, ទី៤ ។

៤- ទិដ្ឋិចេតសិក កើតនៅក្នុងលោភមូលចិត្តដួងទី១, ទី២, ទី៥, ទី៦។

៥-បីតិចេតសិកមិនកើតក្នុងលោភមូលចិត្តដែលប្រព្រឹត្តទៅជាមួយឧបេក្ខា-វេទនាទេ ព្រោះឧបេក្ខាវេទនាមានសភាពព្រងើយៗ។

៦- បានជាលោភមូលចិត្ត ដែលមិនមានមិច្ឆាទិដ្ឋិកើតជាមួយ ហើយចាត់ជាអកុសលចិត្តព្រោះមាន    លោភៈ,​ មានៈ,​ អហិរិកៈ,​ អនោត្តប្បៈ,​​ ឧទ្ធច្ចៈ, ថីនៈ, មិទ្ធៈ។

-ចំណាំ

ក្នុងលោភមូលចិត្ត ៨ដួង មានចេតសិកកើតរួមទាំងអស់ ២២ ប្រភេទគឺ អញ្ញសមានាចេតសិក ១៣ មោចតុកចេតសិក ៤ លោតិកចេតសិក ៣ ថីទុកចេតសិក ២។

-​ចេតសិកដែលកើតទៀងទាត់ក្នុងលោភមូលចិត្តទាំង ៨ ដួង មានត្រឹមតែ ១៧ ប៉ុណ្ណោះគឺ៖

– អញ្ញសមានាចេតសិក       ១២    (វៀរ បីតិ)

– មោចតុកៈ   ៤

– លោភចេតសិក     ១ (វៀរ ទិដ្ឋិ មានោ ថីនំ មិទ្ធំ)។