១- ដោយជាតិ ជាអកុសលជាតិ ចេតសិកកើតជាមួយវាក៏ជាអកុសល-ជាតិដែរ។
២- ដោយភូមិ ជាកាមាវចរភូមិ (កើតបាន ៣០ ភូមិ)។
៣- ដោយវេទនា ជាសោមនស្សវេទនា ៤ ដួង និង ជាឧបេក្ខាវេទនា ៤ដួង។
៤- ដោយហេតុ ជានហេតុ និង ជាទ្វិហេតុកចិត្ត។
៥- ដោយសង្ខារ ជាអសង្ខារិក ៤ ដួង និង ជាសសង្ខារិក ៤ ដួង។
៦- ដោយសម្បយុត្ត ជាទិដ្ឋិគតសម្បយុត្ត ៤ ដួង និង ទិដ្ឋិគតវិប្បយុត្ត ៤ ដួង។
៧- ដោយសោភណៈ ជាអសោភណចិត្ត។
៨- ដោយឈាន ជាអកុសលឈាន។
៩- ដោយលោកិយ ជាលោកិយចិត្ត។
១០- ដោយកិច្ច ធ្វើជវនកិច្ច។
១១- ដោយអារម្មណ៍ ដឹងអារម្មណ៍ទាំង ៦ គឺ រូប សម្លេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍។
១២- ដោយទ្វារ ប្រព្រឹត្តទៅតាមទ្វារទាំង ៦ (ទ្វារឱ្យកើតបាប ឬ បុណ្យ នៅក្នុងទ្វារ ៣ គឺ កាយទ្វារ វចីទ្វារ មនោ-ទ្វារ)។
១៣- ដោយវត្ថុ អាស្រ័យនឹងហទយវត្ថុ (ក្នុងភពដែលមានខន្ធ៥)។
១៤- ដោយវិញ្ញាណធាតុ ជាមនោវិញ្ញាណធាតុ។
ផលរបស់លោភមូលចិត្ត
+បច្ចុប្បន្ន កាលណាសត្វលោកច្រើនទៅដោយលោភចិត្តនឹងកើតទុរ្ភិក្ស
ច្រើនប្រការ។
+អនាគតជាតិ លោភមូលចិត្តច្រើននាំសត្វទៅកើតជាប្រេត។

