ក.លោភមូលចិត្ត ៨ ដួង
១- សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ អសង្ខារិកំ
លោភមូលចិត្តប្រព្រឹត្តទៅជាមួយសោមនស្សវេទនា ប្រកបដោយមិច្ឆាទិដ្ឋិ(មិច្ឆាទិដ្ឋិទាំងអស់) មានកម្លាំងខ្លាំងក្លា កើតឡើងដោយឥតមានអ្នកដទៃបបួលដឹកនាំ ។
មានចេតសិកកើតរួមជាមួយ ១៩ ប្រភេទគឺ៖
- អញ្ញសមានាចេតសិក ១៣ គឺ (ផស្សោ វេទនា សញ្ញា ចេតនា ឯកគ្គតា ជីវិតិន្រ្ទិយំ មនសិការោ) ដែលជាសព្វចិត្តសាធារណចេតសិក ៧ និង (វិតក្កោ វិចារោ អធិមោក្ខោ វីរិយំ បីតិ ឆន្ទោ)ដែលជាបកិណ្ណកចេតសិក៦។
– មោចតុកៈ ៤ គឺ មោហោ អហិរិកំ អនោត្តប្បំ ឧទ្ធច្ចំ
-លោតិកៈ ២ គឺ លោភោ និង ទិដ្ឋិ (វៀរមានោ)
២-សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ សសង្ខារិកំ
លោភមូលចិត្តប្រព្រឹត្តទៅជាមួយសោមនស្សវេទនា ប្រកបដោយមិច្ឆាទិដ្ឋិ មានកម្លាំងខ្សោយ កើតឡើងដោយមានការបបួលដឹកនាំពីអ្នកដទៃ ។
មានចេតសិកកើតរួមជាមួយ ២១ ប្រភេទគឺ៖
– អញ្ញសមានាចេតសិក ១៣
– មោចតុកៈ ៤
– លោតិកៈ ២ (វៀរមានោ)
– ថីទុកៈ ២ គឺ ថីនំ មិទ្ធំ
៣-សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ អសង្ខារិកំ
លោភមូលចិត្តប្រព្រឹត្តទៅជាមួយសោមនស្សវេទនា ប្រាសចាកមិច្ឆាទិដ្ឋិ មានកម្លាំងខ្លាំងក្លា កើតឡើងដោយមិនមានការបបួលដឹកនាំពីអ្នកដទៃ ។
មានចេតសិកប្រកបជាមួយ ១៩ ប្រភេទគឺ៖
– អញ្ញសមានាចេតសិក ១៣
– មោចតុកៈ ៤
– លោតិកៈ ២ (វៀរទិដ្ឋិ)
- ចំណាំ
លោភមូលចិត្តប្រការទី ៣ នេះមានចេតសិកប្រកបជាមួយ ១៩ ប្រភេទ ក្នុងកាលណាដែលមាន មានចេតសិកកើតរួមជាមួយ មានចេតសិកប្រកបជាមួយត្រឹមតែ ១៨ ប្រភេទក្នុងកាលណាដែលមិនមានមានចេតសិកកើតរួមជាមួយ ។
៤-សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ សសង្ខារិកំ
លោភមូលចិត្តប្រព្រឹត្តទៅជាមួយសោមនស្សវេទនា ប្រាសចាកមិច្ឆាទិដ្ឋិ មានកម្លាំងខ្សោយ កើតឡើងដោយមានការបបួលដឹកនាំពីអ្នកដទៃ ។
មានចេតសិកប្រកបជាមួយ ២១ ប្រភេទគឺ៖
– អញ្ញសមានាចេតសិក ១៣
– មោចតុកៈ ៤
– លោតិកៈ ២ (វៀរទិដ្ឋិ)
– ថីទុកៈ ២ (ថីនំ មិទ្ធំ)
(ចិត្តដូចទឹកថ្លា ចេតសិកដូចពណ៌) បើទឹកថ្លាត្រូវពណ៌ក្រហម ឬខ្មៅលាយហើយ ទឹកថ្លានោះក៏ក្លាយជាពណ៌ក្រហមឬខ្មៅនោះទៅ។
លោភមូលចិត្តដួងទី ៤ គឺត្រេកអរដូចឃើញរបស់ជាទីស្រឡាញ់ហើយថាយើងគ្រាន់បើជាងគេ។
-លោភមូលចិត្តដួងទី ៤ នេះមានចេតសិកប្រកបជាមួយ ២១ ប្រភេទក្នុងកាលណាដែលមាន មានចេតសិកកើតរួមជាមួយ មានចេតសិកប្រកបជាមួយត្រឹមតែ២០ប្រភេទ ក្នុងកាលណាដែលមិនមាន មានចេតសិកកើតរួមជាមួយ។
-មានៈនិងទិដ្ឋិកើតរួមគ្នាមិនបាន ប៉ុន្ដែនៅក្នុងកងអកុសលដូចគ្នា។ មានៈប្រៀបផ្ទឹមនឹងអ្នកដទៃ ឯទិដ្ឋិកាលណាកើតឡើងវាតែងមានការយល់ខុស ។
៥.ឧបេក្ខាសហគតំ ទិដ្ឋិគតសម្បយុត្តំ អសង្ខារិកំ
លោភមូលចិត្តប្រព្រឹត្តទៅជាមួយឧបេក្ខាវេទនា ប្រកបដោយមិច្ឆា-ទិដ្ឋិ មានកម្លាំងខ្លាំងក្លា កើតឡើងដោយឥតមានការបបួលដឹកនាំពីអ្នក ដទៃ។
មានចេតសិកប្រកបជាមួយ ១៨ ប្រភេទគឺ៖
– អញ្ញសមានាចេតសិក ១២ (វៀរបីតិ)
– មោចតុកៈ ៤
– លោតិកៈ ២ (វៀរមានោ)
៦.ឧបេក្ខាសហគតំ ទិដ្ឋិគតសម្បយុត្តំ សសង្ខារិកំ
លោភមូលចិត្តប្រព្រឹត្តទៅជាមួយឧបេក្ខាវេទនា ប្រកបដោយមិច្ឆាទិដ្ឋិ មានកម្លាំងខ្សោយ កើតឡើងដោយមានការបបួលដឹកនាំពីអ្នកដទៃ។
មានចេតសិកប្រកបជាមួយ ២០ ប្រភេទគឺ៖
-អញ្ញសមានាចេតសិក ១២ (វៀរបីតិ)
-មោចតុកៈ ៤
-លោតិកៈ ២ (វៀរមានោ)
-ថីទុកៈ ២ គឺ ថីនំ មិទ្ធំ
៧-ឧបេក្ខាសហគតំ ទិដ្ឋិគតវិប្បយុត្តំ អសង្ខារិកំ
លោភមូលចិត្តប្រព្រឹត្តទៅជាមួយឧបេក្ខាវេទនា ប្រាសចាកមិច្ឆាទិដ្ឋិ មានកម្លាំងខ្លាំងក្លា កើតឡើងដោយឥតមានការបបួលដឹកនាំ ពីអ្នកដទៃ។
មានចេតសិកប្រកបជាមួយ ១៨ ប្រភេទគឺ៖
– អញ្ញសមានាចេតសិក ១២ (វៀរបីតិ)
– មោចតុកៈ ៤
– លោតិកៈ ២ (វៀរ ទិដ្ឋិ)
៨-ឧបេក្ខាសហគតំ ទិដ្ឋិគតវិប្បយុត្តំ សសង្ខារិកំ
លោភមូលចិត្តប្រព្រឹត្តទៅជាមួយឧបេក្ខាវេទនា ប្រាសចាកមិច្ឆាទិដ្ឋិ មានកម្លាំងខ្សោយ កើតឡើងដោយមានការបបួលដឹកនាំពីអ្នកដទៃ។
មានចេតសិកប្រកបជាមួយ ២០ ប្រភេទគឺ៖
– អញ្ញសមានាចេតសិក ១២ (វៀរបីតិ)
– មោចតុកៈ ៤
– លោតិកៈ ២ (វៀរទិដ្ឋិ)
– ថីទុកៈ ២ គឺ ថីនំ មិទ្ធំ

