១- ទោមនស្សសហគតំ បដិឃសម្បយុត្តំ អសង្ខារិកំ
ទោសមូលចិត្តប្រព្រឹត្តទៅជាមួយ ទោមនស្សវេទនា ប្រកបជាមួយសេចក្ដីថ្នាំងថ្នាក់ មានកម្លាំងខ្លាំងក្លា កើតឡើងដោយឥតមានអ្នកដទៃបបួលដឹកនាំ។
មានចេតសិកប្រកបជាមួយ ២០ ប្រភេទគឺ៖
– អញ្ញសមានាចេតសិក ១២ (វៀរបីតិ)
– មោចតុកៈ ៤
– ទោចតុកៈ ៤
២- ទោមនស្សសហគតំ បដិឃសម្បយុត្តំ សសង្ខារិកំ
ទោសមូលចិត្តប្រព្រឹត្តទៅជាមួយ ទោមនស្សវេទនា ប្រកបដោយសេចក្ដីថ្នាំងថ្នាក់ មានកម្លាំងខ្សោយ កើតឡើងដោយមានអ្នកដទៃបបួលដឹកនាំ។
មានចេតសិកប្រកបជាមួយ ២២ ប្រភេទគឺ៖
-អញ្ញសមានាចេតសិក ១២ (វៀរបីតិ)
-មោចតុកៈ ៤
-ទោចតុកៈ ៤
-ថីទុកៈ ២

