សង្ស័យក្នុងខន្ធ៥ ដែលជាចំណែកអតីត ៥ គឺ៖
១- អហោសឹ នុ ខោ អហំ អតីតមទ្ធានំ យើងធ្លាប់កើតមក ក្នុងអតីតកាលដែរឬហ្ន៎ ?
២- ន នុ ខោ អហោសឹ អតីតមទ្ធានំ យើងមិនធ្លាប់កើតមក ក្នុងអតីតកាលទេដឹងហ្ន៎ ?
៣- កឹ នុ ខោ អហោសឹ អតីតមទ្ធានំ យើងធ្លាប់កើតក្នុងអតីតជាអ្វីហ្ន៎ ?
៤- កថំ នុ ខោ អហោសឹ អតីតមទ្ធានំ ក្នុងអតីតយើងមានរូបរាងសណ្ឋានដូចម្ដេចហ្ន៎ ?
៥- កឹ ហុត្វា កឹ អហោសឹ នុ ខោ អហំ អតីតមទ្ធានំ អំពីអតីតកាល អាត្មាអញកើតជាជាតិអ្វី? ឬ មួយអាត្មាអញ មានសណ្ឋានទ្រង់ទ្រាយដូចម្ដេច?
សេចក្ដីសង្ស័យក្នុងខន្ធ ៥ ដែលជាចំណែកអនាគត៥ គឺ ៖
១- ភវិស្សាមិ នុ ខោ អហំ អនាគតមទ្ធានំ យើងនឹងកើតក្នុងកាលអនាគតឬទេហ្ន៎ ?
២- ន នុ ខោ ភវិស្សាមិ អនាគតមទ្ធានំ យើងនឹងមិនកើតក្នុងកាលអនាគតទេដឹងហ្ន៎ ?
៣- កឹ នុ ខោ ភវិស្សាមិ អនាគតមទ្ធានំ យើងនឹងកើតក្នុងកាលអនាគតជាអ្វីហ្ន៎ ?
៤- កថំ នុ ខោ ភវិស្សាមិ អនាគតមទ្ធានំ ក្នុងអនាគតយើង នឹងមានរូបរាង សណ្ឋានយ៉ាងណាហ្ន៎ ?
៥- កឹ ហុត្វា កឹ ភវិស្សាមិ នុ ខោ អហំ អនាគតមទ្ធានំ យើងនឹងកើតជាអ្វី? ហើយតទៅនឹងកើតជាអ្វីទៀតហ្ន៎ ?
សង្ស័យក្នុងខន្ធ ៥ ដែលជាចំណែកបច្ចុប្បន្ន ៦ គឺ ៖
១- អហំ នុ ខោស្មិ ឥឡូវនេះជាយើងឬហ្ន៎ ?
២- នោ នុ ខោស្មិ ឥឡូវនេះមិនមែនជាយើងឬហ្ន៎ ?
៣- កឹ នុ ខោស្មិ ឥឡូវនេះយើងជាអ្វីហ្ន៎ ?
៤- កថំ នុ ខោស្មិ ឥឡូវនេះយើងមានរូបរាងសណ្ឋានយ៉ាងណាហ្ន៎?
៥- អយំ នុ ខោ សត្តោ កុតោ អាគតោ សត្វនេះមកពីណាហ្ន៎?
៦- សោ កុហឹ គាមី ភវិស្សតិ សត្វនោះនឹងទៅកើតទីណាហ្ន៎?

