១- ពុទ្ធេ កង្ខតិ សង្ស័យក្នុងព្រះពុទ្ធ គឺ ពុទ្ធគុណទាំង១០ មានពាក្យថា អរហំ ជាដើម ថាមានពិតឬហ្ន៎?
២- ធម្មេ កង្ខតិ សង្ស័យក្នុងព្រះធម៌ គឺ ក្នុងធម្មគុណទាំង ៦ មានពាក្យថា ស្វាក្ខាតោ ជាដើម ថាមានពិតឬហ្ន៎ ?
៣- សង្ឃេ កង្ខតិ សង្ស័យក្នុងព្រះសង្ឃ គឺក្នុងសង្ឃគុណទាំង ៩ មានពាក្យថា សុប្បដិបន្នោ ជាដើម ថាមានពិតឬហ្ន៎ ?
៤- សិក្ខាយ កង្ខតិ សង្ស័យក្នុងសិក្ខាបទ គឺសិក្ខាបទទាក់ទង សីល សមាធិ និង បញ្ញា ។
៥- បុព្វន្តេ កង្ខតិ សង្ស័យក្នុងខន្ធ៥ ដែលជាអតីត ថាធ្លាប់កើតមានដែរឬទេហ្ន៎ ?
៦- អបរន្តេ កង្ខតិ សង្ស័យក្នុងខន្ធ ៥ ជាអនាគត ថានឹងកើតមានទៀតឬហ្ន៎ ?
៧- បុព្វន្តាបរន្តេ កង្ខតិ សង្ស័យក្នុងខន្ធ ៥ ដែលជាអតីត និង អនាគត ថា
ធ្លាប់កើតក្នុងអតីត ហើយនឹងកើតក្នុងអនាគតទៀតឬហ្ន៎?
៨- បដិច្ចសមុប្បាទេ កង្ខតិ សង្ស័យក្នុងបដិច្ចសមុប្បាទធម៌ថា អវិជ្ជាជាដើម ជាបច្ច័យឱ្យកើតបាប និង បុណ្យ ឬឱ្យកើតផលបាប ឬបុណ្យ តើពិតមែន ឬហ្ន៎ ?

