ផលរបស់មោហមូលចិត្ត

-ក្នុងបច្ចុប្បន្ន  កាលណាសត្វលោកច្រើនទៅដោយមោហៈ    គឺសេចក្ដីល្ងង់ សេចក្ដីវង្វេងក្នុងកាលនោះ ច្រើនមានសេចក្ដីអន្តរាយដោយរោគបៀតបៀន។

-ក្នុងអនាគតជាតិ ព្រោះតែមោហៈជាហេតុ សត្វលោកច្រើនទៅកើតក្នុងកំណើតតិរច្ឆាន ដែលមានតែសេចក្ដីវង្វេងជានិច្ច។

  • ចំណាំ

ចេតសិកដែលកើតប្រកបក្នុងអកុសលចិត្ត ១២ ដួងមានទាំងអស់២៧ គឺ៖

– អញ្ញសមានាចេតសិក ១៣

– អកុសលចេតសិក  ១៤

– នហេតុកចិត្ត       ចិត្តដែលមិនមែនជាតួហេតុ

– សហេតុកចិត្ត      ចិត្តដែលប្រកបដោយហេតុកើតរួម

– អហេតុកចិត្ត       ចិត្តដែលមិនមានហេតុកើតរួម

– ទ្វិហេតុកចិត្ត       ចិត្តដែលមានហេតុ ២

– ទុហេតុកចិត្ត       ចិត្តដែលមានហេតុ ២

– ​ឯកហេតុកចិត្ត     ចិត្តប្រកបដោយហេតុ ១

– តិហេតុកចិត្ត       ចិត្តប្រកបដោយហេតុ ៣

ចំណែកសោភណចេតសិក ២៥ ប្រភេទទៀតនោះមិនមានចេតសិកណាមួយមកប្រកបក្នុងអកុសលចិត្តទាំង ១២ នេះទេ ។

សព្វាកុសលយោគីចេតសិក

មកពី សព្វ+អកុសល+យោគី+ចេតសិក ចេតសិកដែលកើតនៅក្នុងអកុសលចិត្តគ្រប់ទាំង ១២ ដួង មានត្រឹមតែ ១៤ ប្រភេទប៉ុណ្ណោះ។

-អញ្ញសមានាចេតសិក ១០ (វៀរ អធិមោក្ខ បីតិ ឆន្ទៈ) និង មោចតុកៈ ៤។

-អធិមោក្ខៈ កើតនៅក្នុងអកុសលចិត្ត ១១ ប៉ុណ្ណោះ(វៀរ វិចិកិច្ឆាសម្បយុត្ត­ចិត្ត១)។

-បីតិ    កើតនៅក្នុងលោភមូលចិត្ត ដែលប្រព្រឹត្តទៅជាមួយសោមនស្ស-វេទនា ៤ ដួងប៉ុណ្ណោះ។

-ឆន្ទោ           កើតនៅក្នុងអកុសលចិត្ត ១០ ដួងប៉ុណ្ណោះ (វៀរមោហមូលចិត្ត ២ ដួង) ។

-លោភោ  កើតនៅក្នុងលោភមូលចិត្ត ៨ ដួងប៉ុណ្ណោះ។

-ទិដ្ឋិ           កើតនៅក្នុងលោភមូលចិត្ត ដែលជាទិដ្ឋិគតសម្បយុត្តចិត្ត ៤ ដួងប៉ុណ្ណោះ។

-មានោ   កើតនៅក្នុងលោភមូលចិត្តដែលជាទិដ្ឋិគតវិប្បយុត្តចិត្ត    ៤  ដួងប៉ុណ្ណោះ។

-ទោចតុកៈ ៤          កើតតែក្នុងទោសមូលចិត្ត ២ ដួង។

-ថីទុកៈ ២     កើតនៅក្នុងសសង្ខារិកចិត្ត ៥ ដួង។

-វិចិកិច្ឆា        កើតនៅក្នុងវិចិកិច្ឆាសម្បយុត្តចិត្ត ១ ដួង។