១- ដោយជាតិ ជាអកុសលជាតិ។
២- ដោយភូមិ កើតក្នុងកាមាវចរភូមិ ១១ ជាន់។
៣- ដោយវេទនា ជាទោមនស្សវេទនា ២ ដួង។
៤- ដោយហេតុ ជានហេតុ និង ជាទ្វិហេតុកចិត្ត។
៥- ដោយសង្ខារ ជាអសង្ខារិក ១ សសង្ខារិក១។
៦- ដោយសម្បយុត្ត ជាបដិឃសម្បយុត្ត ២ ដួង។
៧- ដោយសោភណៈ ជាអសោភណចិត្ត។
៨- ដោយឈាន ជាអកុសលឈាន។
៩- ដោយលោកិយ ជាលោកិយចិត្ត។
១០- ដោយកិច្ច ធ្វើជវនកិច្ច។
១១- ដោយអារម្មណ៍ ដឹងអារម្មណ៍ទាំង ៦។
១២- ដោយទ្វារ កើតតាមទ្វារទាំង ៦។
១៣- ដោយវត្ថុ អាស្រ័យតែហទយវត្ថុប៉ុណ្ណោះ។
១៤- ដោយវិញ្ញាណធាតុ ជាមនោវិញ្ញាណធាតុ ។

