យល់ធម៌ពិត

ងៃមុនមានឧបាសកម្នាក់មកជួបសំណេះសំណាលគ្នា មានពាក្យជាអាទិ៍ថា ៖
ឧបាសក : ខ្ញុំកូរណាសប្បាយចិត្តណាស់ដោយបានយល់ធម៌ពិតតាមរយៈការសម្តែងរបស់លោកគ្រូ ប៉ុន្តែខ្ញុំកូរណាគិតថា ទាស់តែព្រះអង្គនិយាយចំៗពេក ។
សាន សុជា : តើញោមស្តាប់យល់ព្រោះតែអាត្មានិយាយចំ ឬដោយសារអាត្មានិយាយពង្វាងៗ?
ឧ.ស : ដោយសារតែនិយាយចំ ហើយត្រូវហ្នឹងឯង ប៉ុន្តែអ្នកផ្សេងគេអាចគិតថា លោកគ្រូនិយាយបៀតបៀនគេ ។
ស.ស.ជ : ចុះញោមមានដែលគិតថា អាត្មានិយាយបៀតបៀនញោមដែរឬអត់?
ឧ.ស : អត់ទេ មានតែសប្បាយចិត្ត ។
ស.ស.ជ : ព្រោះអ្វី?
ឧ.ស : ព្រោះបានដឹងរឿងដែលមិនធ្លាប់ដឹង និងយល់ព្រះធម៌កាន់តែច្បាស់ជាងមុន ប៉ុន្តែខ្លាចអ្នកដទៃគេគិតផ្សេង។
ស.ស.ជ : ពាក្យថាគេ គ្មានដែនកំណត់ទេ បើញោមមិនទាស់ ហើយស្តាប់ទៅបានយល់ មានន័យថា ការនិយាយរបស់អាត្មាគ្មានបញ្ហាអ្វីនោះទេ អ្នកមានបញ្ហាគឺគេហ្នឹងឯង ។
គាត់ក៏សើច ហើយនិយាយថា មិនអីទេ កូរណាគ្រាន់តែជួយគិតដល់សុវត្ថិភាពលោកគ្រូប៉ុណ្ណោះ ។ អាត្មាក៏បានអរគុណគាត់ និងនិយាយគ្នាលេងតាមធម្មតា ។
……………
ដោយលោកម្ចាស់គ្រូ ស.ស.ជ