ចំណេះដឹងផ្សេងៗ

គន្លឹះ១២យ៉ាងដើម្បីយក ឈ្នះកំហឹង​និងបង្កើនសន្ដិភាព

  • ​សមាធិ​​​ ២ ​ទៅ ​៣នាទី​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​គិត​ថា​ ​ប្រសិន​ជា​ការ​រស់​នៅ​របស់​អ្នក​មិន​មាន​កំហឹង​ទេ ​តើ​ជីវិត​របស់​អ្នក​នឹង​ប្រសើរ​ឡើង​យ៉ាង​ណា​?
  • នៅ​ពេល​ដែល​អ្នក​ចាប់​ផ្ដើម​មាន​កំហឹង​ ​អ្នក​ត្រូវ​ដក​ដង្ហើម​ឲ្យ​វែងៗ​ ​ហើយ​យឺត​ឲ្យ​បាន​ច្រើន​ដង
  • អ្នក​ក៏​អាច​រាប់​ពី ​១​ដល់​១០​ ​យឺត​ៗ​ដើម្បី​បន្ថយ​ភាព​ខឹង​ឆេវឆាវ​របស់​អ្នក​ ​និង​ភាព​ទន់​ខ្សោយ
  • ញុំាំ​ទឹក​ អាច​ធ្វើ​ឲ្យ​អារម្មណ៍​ស្ងប់
  • ព្យាយាម​អត់ធ្មត់​ទោះបី​ជា​មាន​ការ​ពិបាក​យ៉ាង​ណា​ក៏​ដោយ
  • ត្រូវ​ចេះ​អធ្យាស្រ័យ​ដល់​អ្នក​ដទៃ​ ​បើ​ទោះ​ជា​អ្នក​នោះ​មិន​ចេះ​អធ្យាស្រ័យ​ក៏​ដោយ
  • មនុស្សគ្រប់គ្នាមានអំនួនចំពោះគំនិតខ្លួនឯងដូច្នោះបើទោះបីជាអ្នកមិនយល់ព្រមនឹងកំនិតរបស់គេក៏ដោយ ក៏អ្នកត្រូវតែប្រើប្រាស់ភាពឆ្លាតវៃ និងគួរសមចំពោះគេដែរ
  • មនុស្ស​គ្រប់​គ្នា​មាន​អំនួន​ចំពោះ​គំនិត​ខ្លួន​ឯង​ ​ដូច្នោះ​បើ​ទោះ​បី​ជា​អ្នក​មិន​យល់​ព្រម​នឹង​កំនិត​របស់​គេ​ក៏​ដោយ​ ក៏​អ្នក​ត្រូវ​តែ​ប្រើ​ប្រាស់​ភាព​ឆ្លាត​វៃ​ និង​គួរ​សម​ចំពោះ​គេ​ដែរ
  • ព្យាយាម​ប្រើប្រាស់​អារម្មណ៍​ស្ងប់​ ​និង​ជ្រះ​ថ្លា​នៅ​គ្រប់​កាលៈ​ទេសៈ​ជា​រៀង​រាល់​ពេល​ដើម្បី​គ្រប់គ្រង​អារម្មណ៍​របស់​អ្នក
  • គំនិត​វិជ្ជមាន​អាច​ឲ្យ​អ្នក​គ្រប់​គ្រង​កំហឹង​បាន
  • ព្យាយាម​គ្រប់​គ្រង​អារម្មន៍​ ​និង​ហាត់​ពត់​កែ​តម្រង់​ខ្លួន​ឯង
  • កុំ​គិត​ថា​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​តាន​តឹង​ពេក​នោះ
  • រក​មូល​ហេតុ​ដែល​អាច​ឲ្យ​យើង​សើច​បាន​កាន់​ច្រើន​ ​ដូច​ជា​ការ​មើល​រឿង​កំប្លែង​ ​និយាយ​លេង​ជាមួយ​មិត្ត​ភក្ដិ​ជាដើម​។

ពិពណ៌នា:

លទ្ធផលបច្ចុប្បន្នគឺជាផលពីអ្វីដែលអ្នកមុនបានសាងទុកមានទាំងមោទនភាពមានទាំងល្វីងជូរចត់។​ ឯលទ្ធផលទៅអនាគតគឺយើងទាំងអស់គ្នាដែលកំពុងរសនៅសព្វថ្ងៃនេះជាអ្នកកសាង។ ថ្វីត្បិតតែយើងមិនអាចកែប្រែអ្វីពី
អតីតកាលបាន តែបច្ចុប្បន្ននិងអនាគត យើងអាចសាងបាន ហើយត្រូវជួយគ្នា សាងចាប់ពីពេលនេះតទៅ មិនចាំបាច់ស្អែកនោះទេ។ យើងត្រូវសាងអ្វីមុន? គឺសាងធនធានមនុស្ស សាងអ្នកចេះដឹងឲ្យបានច្រើន បានដល់ ៖
សាងមនុស្សពូកែ មានចំណេះដឹង មានសមត្ថភាព មានគុណភាព
សាងមនុស្សល្អ មានគុណធម៌ មានហេតុផល ហ៊ានលះបង់។

ក្តីបរាជ័យវាមិនមែនជាអ្វីដែលអាក្រក់ណាស់ណានោះទេ។មនុស្សគ្រប់រូបសុទ្ធតែធ្លាប់ជួបក្តីបរាជ័យ

សុទ្ធតែធ្លាប់មានកំហុសដូចគ្នា។ តែគេចេះយកកំហុសមកធ្វើជាមេរៀននោះឯង។

គតិ របស់លោក មហាត្មះ គន្ធី​

១. ចំពោះមនុស្សដែលក្រពះរបស់គេគ្មានអ្វីសោះ អាហារគឺជាព្រះ ។

To a man with  an empty stomach food is god .

២. ខ្ញុំមិនមែនកសាងខ្លួនសំរាប់សរសេរទ្រឹស្តី តែសកម្មភាព ជាគោលដៅ របស់ខ្ញុំ ។

I am not built for academic writings . Action is my domain .

៣. ខ្ញុំចាត់ទុកខ្លួនជាជនជាតិ ហិណ្ឌូ គ្រិស្តសាសនិកជន អ៊ីស្លាម ជ្វីហ្វ
ពុទ្ធសាសនិក និង ខុងជឺ ។

I consider myself a Hindu , Christian , Muslim , Jew , Buddhist , and Confucian .

៤. អហិង្សាជាខដំបូងនៃជំនឿរបស់ខ្ញុំ ។  វាក៏ជាខចុងក្រោយនៃគោលការណ៍របស់ខ្ញុំ។

Non- violence is the first article of my faith . It is also the last article
of my creed .

៥. ភាពមានតែមួយជាច្បាប់ធម្មជាតិ ។ ចូរសំលឹងមើលលក្ខណះផ្តាច់មុខ នៃការរះរបស់ព្រះអាទិត្យ ។ ភាពមានតែមួយក្នុងជីវភាពរស់នៅ ចាំបាច់គឺការចេះធ្វើឱ្យជីវិតពោរពេញដោយភាពរីករាយនិងក្លៀវក្លាឡើង ។

Monotony  is the law of nature .
Look at the monotonous manner in which the sun rises .
The monotony of necessary occupations is exhilaratingandlife-giving .

៦. ការបណ្តែតបណ្តោយតាមចំណូលចិត្តរបស់ខ្លួន
តែងមានព្រំដែន តែគ្មានទេសំរាប់ការអត់ធ្មត់ទប់ចិត្តខ្លួនឯង ។

There are limits to self-indulgence , none to self-restraint .

៧. បុគ្គលម្នាក់ក៏អាចប្រឆាំង អំណាចរបស់អាណាចក្រមិនត្រឹមត្រូវមួយ ដើម្បីសង្រ្គោះកិត្តិយសរបស់ខ្លួន សាសនារបស់ខ្លួន ព្រលឹងរបស់ខ្លួន ហើយចាក់គ្រឹះសំរាប់ការដួលរលំ ឬការកែប្រែជាថ្មីឡើងវិញនៃអាណាចក្រនោះ ។

It is possible for a single individual to defy the whole might of an unjust
empire to save his honor , his religion ,his soul and lay the foundation
for that empire’s fall or its regeneration .

៨. តើមានការខុសគ្នាអ្វីទៅ រវាងការស្លាប់ កំព្រា និងគ្មានផ្ទះសម្បែង តើការបំផ្លាញដ៏ឆ្កួតលីលាត្រូវបានចារក្រោមផ្លាកផ្តាច់ការនិយម ឬក៏ផ្លាកដ៏ពិសិដ្ឋ
នៃសេរីភាព ឬក៏ប្រជាធិបតេយ្យ ?

What difference does it make to the dead , the orphans and the homeless , whether the mad destruction is wrought under name of totalitarianism or
the holy name of liberty or democracy?

សុភាសិត

  • មនុស្សម្នាក់គឺជាអ្នកកំណត់នូវជោគវាសនារបស់គេផ្ទាល់ខ្លួន។
  • សូមពិចារណា -​មនុស្សដែលហ៊ាន​ច្រើនតែទទួលបាននូវជោគជ័យមនុស្សដែលឆ្លាតតែមិនហ៊ាន។
  • គំនិតមួយដែលមនុស្សទូទៅគួរតែវារចាកនោះគឺ​ការគិតថាខ្លួនឯងឆ្លាតជាងអ្នកដទៃ។
  • អ្នកចេះពិតប្រាកដគឺជាអ្នកដែលមិនចេះអ្វីទាំងអស់។
  • មនុស្សដែលបរាជ័យគឺជាមនុស្សដែលមិនព្រមចាប់ផ្តើមធ្វើ​​ រឺសាកល្បងធ្វើវាសារជាថ្មី។
  • ការសំរេចចិត្តរបស់អ្នកគឺជាអនាគតរបស់។​ ដូច្នេះ ចូរទុកពេលអោយបានសមគួរដើម្បីគិតពិចារណា​ជាមុនសិន មុននឹងធ្វើការសំរេចចិត្ត៕
  • ភាពម្ចាស់ការលើខ្លួនឯងគឺជាកំលាំងជំរុញដ៏អស្ចារ្យ។
  • បើអ្នកតាំងចិត្តថានឹងធ្វើអ្វីមួយនោះអោយបាន​ នោះអ្នកនឹងពិតជាអាចធ្វើវាបាន។
  • មនុស្សដែលបរិសុទ្ធគឺជាមនុស្សដែលហ៊ានសារភាពនូវកំហុសជាសាធារណះ។
  • ចូរចាំទុកថា​ មនុស្សម្នាក់ៗគឺសុទ្ធតែមានអ្វីដែលខ្លួនមិនចេះ គ្រាន់តែមិនចេះនូវរឿងផេ្សងៗពីគ្នាប៉ុណ្ណោះ។
  • មនុស្សគ្រប់រូបកើតមកទាំងដៃទទេដូចៗគ្នា។
  • ចូរចាំថាអ្វីៗដែលយើងមិនចូរចិត្ត ចូរកុំប្រព្រឹត្តចំពោះអ្នកដទៃ។
  • បើចង់ល្អត្រូវលះ បើចង់ឈ្នះត្រូវអោយទ្រាំ។
  • បើចេះដួល​ ក៏ត្រូវចេះក្រោកឡើងវិញដែរ។
  • ការរៀនគឺជាការផ្តល់អាហារអោយខួរក្បាល​នឹងជីវិត។
  • ចូរចាំថា ពិភពលោកទាំងមូលពោរពេញដោយឪកាស។
  • ចូរជំរុញអោយគេចេះគិត កុំប្រាប់នូវអ្វីដែលគេត្រូវធ្វើ។
  • ប្រសិនបើអ្នកអាចសុបិន្តឃើញ នោះអ្នកក៏នឹងអាចសំរេចវាបានដែរ។​ ប្រការចំបងនោះគឺមកពីការតាំងចិត្ត។
  • បើគ្មានការប្រថុយប្រថាន នោះក៏គ្មានជោគជ័យដែរ។
  • ចូរព្យាយាមធ្វើអ្វីៗអោយបានសំរេចជោគជ័យ ទោះជាវាជាការងារដ៏តូចកំប៉េចកុំប៉ុក រឺធំដុំក៏ដោយ។
  • អ្វីៗទាំងអស់សុទ្ធតែមានចំនុចចាប់ផ្តើមរបស់វា។
  • ការកសាងជីវិតអោយល្អប្រសើរឡើងវិញគឺមិនដែលយឺតពេលឡើយ។
  • កុំចាំស្អែក ចាប់ធ្វើឥលូវភ្លាមទៅ។
  • ចូរចាំទុកថា​ ក្នុងជីវិតមនុស្សយើងម្នាក់ៗគឺតែងតែមានបន្លា មានឧបសគ្គ​ ហើយមានតែការតស៊ូ ព្យាយាមអំនត់ទេដែលជាឪសថដ៏សក្តិសិទ្ធ ប្រៀបដូចជាតំណក់ទឹកដែលអាចស្រក់ទំលុះផ្ទាំងថ្មបាន។
  • ទោះជាក្លាហាន រឺកំសាកក៏ដោយក៏គ្រោះថ្នាក់វាមានដូចតែគ្នា ចុះហេតុអ្វីក៏មិនក្លាហានទៅ?
  • ប្រសិនបើអ្នកហ៊ាន​ នោះអ្វីៗនឹងបានសំរេចទាំងអស់។
  • ​វាពិតជាពិបាកណាស់​ពេលដែលយើងទទួលបរាជ័យ តែវារឹតតែពិបាកជាងនេះទៅទៀត​ ប្រសិនបើអ្នកមិនព្យាយាមម្តងទៀត។
  • ដើម្បីវារចាកពីការរិះគន់​ ទាន់តែយើងមិននិយាយអ្វី​ មិនធ្វើអ្វីទាំងអស់។
  • ចូរយើងរលាស់ចោលនូវគំនិតដ៏កំសាកទាំងឡាយនោះទៅ។
  • បើអ្វីៗសុទ្ធតែជាសេចក្តីអស់សង្ឈឹម នោះពិភពលោក​នឹងប្រែ​ក្លាយជាទីវាលកប់ខ្មោយទាំងអស់ជាមិនខាន។
  • គ្រប់សកម្មភាព គឺជាកាយវិការនៃសេចក្តីសង្ឈឹមទៅអនាគត។
  • ក្បាលដែលពេញណែនដោយចំណេះ វាមិនប្រពៃជាងក្បាលដែលស្គាល់ការពិសោធសប់គ្រប់ឡើយ។
  • ​​​​​ខ្ញុំដឹងតែម៉្យាង គឺខ្ញុំឥតចេះអីសោះ។
  • កាលបើឯងផឹកទឹក​ ចូរនឹកដល់ប្រភពវាផង។
  • ការធ្វើដំណើររាប់រយគីឡូម៉ែត្រ គឺពិតជាចាប់ផ្តើមឡើងពីមួយជំហានដំបូងមិនខាន។
  • ដោយសារតែដុំថ្មដែលគេគប់មកយើង យើងអាចយកមកសង់ផ្ទះបាន។
  • ញញឹមឲ្យច្រើនវាមិនបង់ខាតអ្វីសោះ តែវាមានតម្លៃកាត់ថ្លៃមិនបាន។
  • ចៅហ្វាយនាយដែលល្អបំផុត គឺខ្លួនអ្នកផ្ទាល់។
  • មុននឹងខឹងអ្នកដទៃ ចូរខឹងខ្លួនឯងជាមុនសិន។
  • មិត្តដែលល្អបំផុតគឺខ្លួនឯង សត្រូវដែលល្អបំផុតក៏គឺខ្លួនឯងដែរ។
  • គ្មានអ្វីដែលគួរឲ្យជឿជាក់ ស្មើនឹងខ្លួនឯងឡើយ។
  • បើទោះបីជាស្ថានភាពអាក្រក់យ៉ាងណាក៏ដោយ​ គួរតែរក្សានូវភាពនឹងនរ នោះអ្នកនឹងអាចដោះស្រាយវាបាន។
  • រៀនឲ្យដឹងថារៀន លេងឲ្យដឹងថាលេង។
  • ចូរចាំទុកថា សម្តីគឺជាការសន្យា។
  • ចំពោះអ្នកដែលបង្ករឿងជាមួយអ្នក ទុកពេលមួយម៉ោងឲ្យត្រជាក់ចិត្តសិន មុននឹងឆ្លើយ។​ តែបើជារឿង​សំខាន់មែនទែន ទុកពេលមួយយប់សិន។
  • ចូរសរសើរមនុស្ស​ឲ្យបាន ៣​នាក់​ក្នុងមួយថ្ងៃ។
  • ចូរកុំសន្យាងាយ តែបើសន្យាហើយគួរតែគោរព។
  • កុំអាលអួតប្រាប់អ្នកណាឲ្យសោះ បើមិនទាន់បានជោគជ័យពីការងារមួយនោះ។
  • ចូររៀនបង្ហាញនូវភាពរួសរាយរាក់ទាក់​ បើទោះបីជាពេលខ្លះអ្នកគ្មាននៅក្នុងចិត្តក៏ដោយ។
  • និយាយជាប្រាក់​ ស្ងៀមស្ងាត់ជាមាស។
  • រៀងរាល់ទិវា​ ជាជីវិតថ្មីមួយសំរាប់អ្នកមានគតិបណ្ឌិតម្នាក់។
  • បើខ្ញុំមិនក្រោកចេញពីកន្ទេលទេ​​ ខ្ញុំនឹងចាញ់ការប្រយុទ្ធ។
  • គ្មាននរណាម្នាក់ធ្វើឲ្យយើងចាញ់នោះទេ​ លុះត្រាតែយើងធ្វើឲ្យចាញ់ដោយខ្លួនឯង។
  • អ្នកត្រូវមានស្មារតីភ្ញាក់រលឹកជានិច្ច ដើម្បីឲ្យសុបិន្តរបស់អ្នកក្លាយជាការពិត។
  • ត្រូវចាត់ទុកថាគ្រប់រឿងទាំងអស់សុទ្ធតែជារឿងកំប៉េកកំប៉ុក។
  • កុំបែកញើសដោយសាររឿងកំប៉េកកំប៉ុក។

បញ្ចេញមតិ

This site uses Akismet to reduce spam. Learn how your comment data is processed.